អ្នកម្តាយគ្រប់រូបតែងតែចង់ទទួលបានកូនដែលស្អាតជានិច្ចនៅក្រោយពេលដែលសម្រាលរួច ហើយយើងខ្ញុំជឿជាក់ថាអ្នកធ្លាប់ដឹងពីវិធីផ្សេងៗដែលអាចធ្វើឱ្យកូនស្អាតតាមរយៈអត្ថបទដែលយើងខ្ញុំធ្លាប់ប្រាប់មកហើយ។​ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលធ្វើឱ្យភ្នែកកូនស្អាតវិញ។តើអ្នកមិនគួរធ្វើអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែចៀសវាងកុំឱ្យឆ្លងជំងឺផ្សេងៗ ឬកើតជំងឺឆ្លង ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់ការលូតលាស់ភ្នែករបស់កូន​ ទោះបីជាអ្នកព្យាបាលជាក៏ដោយក៏វានៅតែធ្វើឱ្យភ្នែកកូនមិនស្អាតដែរ។
  2. អ្នកមិនត្រូវតែងតែឆ្លុះមើលកាំរស្មីXទេ ឬតែងតែប៉ះពាល់នឹងជាតិពុលទេ ព្រោះវាក៏អាចធ្វើឱ្យកូនលូតលាស់ភ្នែកមិនល្អ និងមិនស្អាតដែរ។
  3. អ្នកមិនត្រូវរើសអាហារទេ អ្នកត្រូវតែបរិភោគគ្រប់មុខ ទើបកូនអាចទទួលយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ នោះភ្នែកកូននឹងស្អាតតាមបែបធម្មជាតិ ជាពិសេសអ្នកត្រូវបរិភោគអាហារដែលមានវីតាមីនAឱ្យបានច្រើន ដូចជា ៖ ការ៉ុត ពោត សណ្តែកលឿង ល្ពៅ និងផ្លែត្រលាប់ជាដើម វាសុទ្ធតែជំនួយដល់ភ្នែកកូនខ្លាំងណាស់។
  4. អ្នកមិនត្រូវជក់បារី និងផឹកស្រានៅដំណាក់កាលមានផ្ទៃពោះឡើយ ព្រោះផ្សែងបារី និងជាតិសុរាទាំងនេះបើចូលទៅក្នុងពោះ វាប៉ះពាល់ខ្លាំងណាស់ដល់ភ្នែកកូនណាស់ ធ្វើឱ្យវាលូតលាស់មិនគ្រប់ជ្រុងជ្រោយ ជាហេតុដែលមិនអាចធ្វើឱ្យវាស្អាតបានឡើយ ជួនកាលអាចធ្វើឱ្យខ្វាក់ទៀតផង។​​​ ដូចនេះអ្នកគួរតែប្រយ័ត្នពីរឿងខាងលើនេះ ដើម្បីសុខភាពភ្នែកកូន និងភាពស្អាតរបស់ភ្នែកកូន៕
  5. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)