Join with Health.com.kh on Telegram

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំមមី

បុគ្គលដែលកើតក្នុងឆ្នាំនេះ ឲ្យតែគេថាធ្វើ គេនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ ប៉ុន្តែរឿងដែលគេមិនចង់ធ្វើ អ្នកមិនគួរបង្ខំឡើយ ព្រោះគេមិនធ្វើជាដាច់ខាត។ ជាហេតុដែលធ្វើឲ្យការងារ និងមុខរបរដែលគេសម្រេចថាធ្វើ នឹងអាចទទួលបានផលខ្ពស់ ដោយអាចចំណេញបានប្រាក់ធំងាយជាទីបំផុត។

ឆ្នាំឆ្លូវ

ថ្វីត្បិតតែបុគ្គលឆ្នាំនេះមានខួរក្បាលដែលបត់បែនមិនសូវលឿន ប៉ុន្តែគេជាបុគ្គលដែលធ្វើឲ្យអ្នកដទៃអាចជឿជាក់បាន ដោយស្មោះតែម្តង។ ជាពិសេស គេមិនចូលចិត្តប្រជែង ឬប្រកាន់ច្រើនជាមួយអ្នកដទៃនោះទេ ដោយធ្វើឲ្យលាភគេតែងល្អជានិច្ច។ ដូចនេះ វាសនាដែលក្លាយជាអ្នកមានគឺអាចខ្ពស់។

ឆ្នាំវក

បុគ្គលដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលនិយាយសច្ចៈខ្លាំងណាស់ ថែមទាំងមិនចូលចិត្តប្រកាន់ជាមួយអ្នកដទៃទៀតផង។ ជាពិសេស ក្នុងឆ្នាំនេះ មិនថាគេចង់បានអ្វីទេ សុទ្ធតែអាចទទួលបានទាំងអស់ ដោយមានផ្លូវទ្រព្យដែលរលូនទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង