ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយគួរតែប្រយ័ត្នក្នុងកំឡុងពេលកូនខ្ចី។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងពេលដែលអ្នកកូនខ្ចី អ្នកគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ ដោយសម្រាកឲ្យបាន១២ម៉ោងឡើងលើ។ អ្នកមិនគួរមិនសម្រាក ហើយគិតតែមើលទូរស័ព្ទ និងកុំព្យូទ័រឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែកអ្នក ដោយចាស់មិនទាន់ទេ ភ្នែកអ្នកនឹងមើលអ្វីមិនច្បាស់ឡើយ។
- អ្នកគួរតែពាក់មួក និងស្រោមជើងឲ្យបានជាប់ ព្រោះប្រសិនជាអ្នកមិនពាក់ អ្នកនឹងកើតមានអាការៈឈឺក្បាលជាញឹកញាប់ ហើយអាការៈនេះអាចពន្យាររហូតអស់មួយជីវិត។ ដូចនេះ អ្នកគួរតែពាក់ឲ្យជិត មិនគួរឲ្យត្រូវខ្យល់ឡើយ។
- អ្នកគួរតែពិសារអាហារដែលងាយស្រួលរំលាយ ព្រោះក្រោយពេលដែលសម្រាលរួច ក្រពះ និងពោះវៀនអ្នកនៅខ្សោយនៅឡើយ។ ដូចនេះ អ្នកគួរតែបរិភោគអាហារទន់ៗ ទើបក្រពះអាចរំលាយលឿន។ ជាពិសេស អ្នកក៏គួរតែពិសារគ្រឿងប៉ូវឲ្យបានច្រើនដែរ ទើបអាចមានកម្លាំងឡើងវិញ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)