ប្រសិនជាអ្នកមិនចង់ឲ្យកូនក្នុងផ្ទៃមានគ្រោះថ្នាក់ អ្នកម្តាយមិនគួរពិសារផ្លែឈើទាំងនេះឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរញ៉ាំឪឡឹកច្រើននោះទេក្នុងដំណាក់កាលមានផ្ទៃពោះ ព្រោះអាចធ្វើឲ្យពោះវៀន និងក្រពះអ្នករងសម្ពាធខ្លាំង ដោយធ្វើឲ្យអ្នកពិបាករំលាយអាហារ ក្អួត ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃជាខ្លាំង។ ដូចនេះ អ្នកមិនគួរពិសារហួសកំណត់នោះទេ។
- នៅក្នុងផ្លែគូលេនមានផ្ទុកវីតាមីនសេ និងសារធាតុជាច្រើនដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកម្តាយរឹងមាំបាន។ ប៉ុន្តែបើអ្នកញ៉ាំច្រើន នឹងអាចធ្វើឲ្យអ្នកក្តៅក្នុងបាន ដោយអាចធ្វើឲ្យអ្នកលើសជាតិស្ករក្នុងរាងកាយ។ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃជាខ្លាំង។
- ផ្លែចេកល្អចំពោះសុខភាពស្ត្រីមានផ្ទៃពោះ ប៉ុន្តែមិនគួរបរិភោគច្រើននោះឡើយ ព្រោះអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកអាចរងសម្ពាធបាន ដោយធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួននោះឡើយ។
- ក្នុងផ្លែឈើរីមានផ្ទុកវីតាមីនច្រើន ប៉ុន្តែបើស្ត្រីមានផ្ទៃពោះពិសារច្រើន នឹងអាចធ្វើឲ្យក្តៅក្នុង។ ជាហេតុដែលធ្វើឲ្យអាចមានអារម្មណ៍ឆាប់ឆេវឆាវបាន។
- ចំណែកផ្លែម្នាស់វិញអាចជួយប៉ូវវីតាមីនច្រើនដល់ស្ត្រីមានផ្ទៃពោះ ប៉ុន្តែយកល្អ អ្នកគួរតែកុំញ៉ាំច្រើនឲ្យសោះ ព្រោះអាចធ្វើឲ្យអ្នកក្តៅក្នុងបានយ៉ាងងាយ។
- ផ្លែធុរ៉េន បើអ្នកហ៊ានតែពិសារច្រើន នឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់ ថែមទាំងអាចធ្វើឲ្យកូនធំខ្លាំង ដោយពិបាកសម្រាលខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយផងដែរ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)