ប្រសិនជាអ្នកចង់មានផ្ទៃពោះបានសម្រេច អ្នកគួរតែជ្រើសរើសពេលវេលាឲ្យបានល្អក្នុងការរួមភេទ ទើបអាចជួយអ្នកឲ្យឆាប់មានផ្ទៃពោះ។ តើគួរតែរួមភេទក្នុងពេលព្រឹក ថ្ងៃ ឬយប់ទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រសិនជាអ្នកមិនចង់មានផ្ទៃពោះ អ្នកអាចរួមភេទក្នុងពេលព្រឹក ឬយប់ក៏បាន ឲ្យតែមិនប៉ះពាល់ដល់ដំណេករបស់អ្នក ព្រោះករោយពេលដែលរួមភេទរួច អ្នកត្រូវការពេលវេលាដើម្បីសម្អាត។ ជាហេតុដែលធ្វើឲ្យអ្នកអាចគេងមិនគ្រប់។ ដូចនេះ ឲ្យតែមិនធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់អ្នក អ្នកអាចរួមភេទបាន។ ក្នុងពេលម៉ោង១០ ក៏អ្នកអាចធ្វើការរួមភេទបានដែរ ព្រោះជាពេលអាចបំពេញអារម្មណ៍នារីបានយ៉ាងខ្លាំង។

បើអ្នកចង់មានកូន អ្នកគួរតែរួមភេទក្នុងចន្លោះពីម៉ោង៥ល្ងាចដល់ម៉ោង៧យប់ ព្រោះពេលវេលានេះ ជាពេលដែលមេជីវិតញីអាចឡើងដល់ចំណុចកំពូល ដោយធ្វើឲ្យនារីងាយមានផ្ទៃពោះខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរាប់ពេលបង្កកំណើតឲ្យច្បាស់ ផ្គួបផ្សំនឹងពេលវេលាដែលត្រូវ ទើបអាចធ្វើឲ្យអ្នកមានកូនបានសម្រេច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)