ការឈឺចាប់ក្នុងពេលមករដូវ គឺជារឿងដែលកើតមានជាញឹកញាប់បំផុតសម្រាប់ស្រ្តីទូទៅក្នុងស្រុកយើង និងទូទាំងពិភពលោក។ ជាធម្មតាវាកើតឡើងដោយសារទែការផលិតច្រើនជ្រុលរបស់សារធាតុគីមីក្នុងខ្លួន ដោយសារតែស្បូន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សារធាតុគីមីទាំងនេះហៅថា Prostatglandin ដែលធ្វើឲ្យមានការឈឺចាប់បែបរមួលៗនៅពេលស្បូនកន្ត្រាក់លាៗ។
ការឈឺចាប់ដែលទាក់ទងជាមួយនឹងការមករដូវអាចចាប់ផ្តើមរយៈពេលមួយថ្ងៃពីរមុនពេលមករដូវ និងយូរបំផុតពីរបីថ្ងៃឡើងទៅ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់មានការប្រេប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីគន្លឹះខ្លះៗក្នុងការបំបាត់ការឈឺចាប់ដោយសារតែមករដូវ៖
- ប្រើប្រាស់ថង់ទឹកក្តៅស្អំពោះផ្នែកខាងក្រោម
- ចូរងូតទឹកក្តៅ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអនុវត្តិវិធីសាស្រ្តបន្ធូរអារម្មណ៍ដូចជា ការហាត់យូហ្គា ឬតាំងសមាធិ៕