តាមការសិក្សាថ្មីមួយបានឲ្យដឹងថា ស្រ្តីប្រហែលជាត្រូវការចាត់ទុកចំនួនកូឡេស្តេរ៉ុលក្នុងឈាមរបស់ខ្លួនជាប្រធានបទដើម្បីពិភាក្សាជាមួយគ្រូពេទ្យជានិច្ច ព្រោះថា អ្នកជំងឺដែលប្រឈមខ្ពស់នឹងការលើកូឡេស្តេរ៉ុលអាក្រក់មិនសូវកើតឡើងញឹកញាប់លើបុរសច្រើនដូចមនុស្សស្រីឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការលើសកូឡេស្តេរ៉ុលអាក្រក់ ឬ LDL អាចធ្វើឲ្យអ្នកកើតជំងឺបេះដូង និងគាំងបេះដូងបាន។ ការធ្វើតេស្តឈាមសាមញ្ញៗអាចពិនិត្យទៅលើចំនួនកូឡេស្តេរ៉ុលអ្នកបាន។ របបអាហារ ការហាត់ប្រាណ និងការប្រើប្រាស់ថ្នាំអាចជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមដែលកំពុងតែខ្ពស់ស្រាប់បាន។
គេបានរកឃើញទៀតថា ក្នុងចំណោមអ្នកជំងឺដែលមានជីវិតរស់ថ្មីៗដោយសារតែបញ្ហាបេះដូង មាន ៥២ទៅ ៥៦ភាគរយនៃបុរសដែលមានកូឡេស្តេរ៉ុលស្ថិតក្នុងការគ្រប់គ្រងល្អ ហើយស្រ្តីវិញមានតែ ៤៣ ទៅ ៤៧ភាគរយទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្រ្តី និងគ្រូពេទ្យត្រូវតែធ្វើការជាមយយគ្នាឲ្យបានល្ខាំងដើម្បីគ្រប់គ្រងលើចំនួនកូឡេស្តេរ៉ុលក្នុងឈាម៕