នៅពេលមនុស្សយើងអាយុកាន់តែច្រើន ភាពចាស់លើស្បែកក៏កើតឡើងទៅតាមគ្នាដែរ ជាពិសេសស្នាមជ្រីវជ្រួញ និងស្នាមអ៊ុចៗលើស្បែកដោយសារតែភាពចាស់តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលក្រែមលាបបំបាត់ស្នាមជ្រួញ សេរ៉ូមលាបភ្នែគ និងផលិតផលផ្សេងៗទៀតអាចលុបបំបាត់អាការៈនៃភាពចាស់បានមែន តែគម្រោងប្រឆាំងនឹងភាពចាស់ដ៏មានប្រសិទ្ធភាពបំផុតនោះគួរតែចាប់ផ្តើមជាមួយនឹងទម្លាប់ស្បែកដែលផ្តល់សុខភាពល្អដែរដូចជា៖
- ការពារស្បែកពីពន្លឺព្រះអាទិត្យតាមរយៈការប្រើឡេការពារកម្តៅព្រះអាទិត្យជារៀងរាល់ថ្ងៃ
- មិនត្រូវគេងអាំងថ្ងៃ
- ចូរលាបក្រែមផ្តល់សំណើមជារៀងរាល់ថ្ងៃ
- ចូរលាងសម្អាតមុខពីរដងក្នុងមួយថ្ងៃជាមួយនឹងក្រែមលាងសម្អាតដែលមានជាតិកាត់តិចតួច និងទឹកក្តៅឧណ្ហៗ
- ចូរឈប់ជក់បារី
- ចូរញ៉ាំអាហារណាដែលកាន់តែផ្តល់សុខភាព(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរគេងឲ្យបានច្រើន៕