ការថែទាំសម្រាប់មនុស្សជាទីស្រឡាញ់ក្រោយពីមានជំងឺដាច់សរសៃឈាមខួរក្បាលរួចអាចជារឿងពិបាក ប៉ុន្តែនៅពេលទទួឡបានព័ត៌មាន និងការរៀបចំបានត្រឹមត្រូវហើយ អ្នកពិតជាអាចថែរក្សាពួកគេបានយ៉ាងមានសុវត្ថិភាពវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាដំបូន្មានបន្ថែមសម្រាប់ការថែទាំងអ្នកដែលទើបតែមានជំងឺដាច់សរសៃឈាមខួរក្បាលរួច៖
- ចូរយល់ដឹងអំពីការប្រើប្រាស់ថ្នាំ និងផលរំខានរបស់ថ្នាំដែលពួកគាត់ប្រើ
- ចូរកំណត់ថាតើក្នុងផ្ទះអាចផ្តល់តម្រូវការជួយសង្គ្រោះជំងឺដាច់សរសៃឈាមខួរក្បាលឬអត់
- ចូរប្រាកដថា អ្នកជំងឺបានញ៉ាំអាហារផ្តល់សុខភាព ហាត់ប្រាណ លេបថ្នាំតាមវេជ្ជបញ្ជា និងជួបគ្រូពេទ្យជាទៀងទាត់
- កត្តាជាច្រើនដែលមានឥទ្ធិពលទៅលើការជាសះស្បើយមានដូចជា កន្លែងក្នុងខួរក្បាលដែលកើតជំងឺដាច់សរសៃឈាម ចំនួនខួរក្បាលដែលចូលរួមប៉ះពាល់ ការលើកទឹកចិត្តរបស់អ្នកជំងឺ ការថែទាំ បរិមាណ និងគុណភាពនៃការស្តាលទ្ធិពលកម្ម ព្រមទាំងសុខភាពរបស់អ្នកជំងឺមុនពេលមានជំងឺដាច់សរសៃឈាមខួរក្បាល
- ការជាសះស្បើយភ្លាមៗភាគច្រើនកើតឡើងក្នុងរយៈពេល ៤ខែដំបូងក្រោយពេលមានជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកជំងឺខ្លះអាចបន្តជាល្អក្នុងឆ្នាំទីពីរក៏មានដែរ
- ចូរពិចារណាលើការព្យាបាលដោយចលនាបើសិនជាអ្នកជំងឺវិលមុខ មិនអាចឈរ ឬអង្គុយនឹង ឬមិនអាចដើរបាន ៦នាទីដោយមិនបានឈប់សម្រាក
- ចូរនាំអ្នកជំងឺទៅសង្គ្រោះបន្ទាន់បើសិនជាគាត់មានការដួលធ្ងន់ធ្ងរ ឬដោយសារតែការឈឺចាប់ធ្ងន់ធ្ងរ ជាំ ឬហូរឈាម។ បើសិនជាអ្នកជំងឺមានការដួលតិចតួចច្រើនជាងពីរដងក្នុងរយៈពេល ៦ខែ ចូរនាំគាត់ទៅជួបគ្រូពេទ្យ
- ចូរតាមដានរាល់ការប្រែប្រួលអត្តចរិក និងកាយវិកា។ ចូរវាយតម្លៃថាតើអ្នកជំងឺកំពុងតែពិបាកគ្រប់គ្រងអារម្មណ៍ឬអត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការបាក់ទឹកចិត្តក្រោយពីដាច់សរសៃឈាមខួរក្បាលរួចគឺជារឿងកើតឡើងជាញឹកញាប់ ប៉ុន្តែពាក់កណ្តាលនៃអ្នកជំងឺរសដោយក្រោយពីដាច់សរសៃឈាមខួរក្បាលរួចគឺមានបញ្ហាបាក់ទឹកចិត្តនេះឯង
- ចូរមានការគិតគូរលើសេវាធានារ៉ាប់រងឲ្យហើយ
- ចូរត្រៀមខ្លួនសម្រាប់ជួលអ្នកថែទាំ និងព្យាបាលដោយចលនា
- ចូរចាំណាយពេលថែទាំខ្លួនឯងជានិច្ចផង។ បើសិនជាអាច ចូរសុំឲ្យមិត្តភក្តិ និងក្រុមគ្រួសារជួយបន្ថែម៕