មនុស្សម្នាក់ត្រូវការប្រើប្រាស់ថ្នាំផ្សះពិតប្រាកដ នឹងទទួលបានប្រយោជន៍របស់វាច្រើនជាងផលរំខាន ហើយក៏ចៀសផុតពីការរ៉េស៊ីស្តង់ថ្នាំផ្សះដែរបើសិនជាប្រើប្រាស់បានត្រឹមត្រូវទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតើមនុស្សយើងតែងតែត្រូវការប្រើថ្នាំផ្សះជានិច្ចដែរទេ? ការក្រោមនេះគឺជាព័ត៌មានខ្លះៗអំពីថ្នាំផ្សះដេលអ្នកគួរតែដឹង៖
- ថ្នាំផ្សះមិនមានប្រសិទ្ធភាពលើវីរុសទេដូចជា ជំងឺផ្តាសាយ ឬជំងឺផ្តាសាយធំ។ ថ្នាំផ្សះគ្រាន់តែព្យាបាលទៅលើការបង្ករោគដោយសារបាក់តេរី មិនមែនវីរុស ហើយក៏មិនមែនមេរោគផ្សិតដែរ
- បើសិនជាថ្នាំផ្សះត្រូវបានប្រើប្រាស់លើវេជ្ជបញ្ជា ឬតាមវេជ្ជបញ្ជាសម្រាប់ព្យាបាលជំងឺមិនមែនបង្កឡើងដោយបាក់តេរី វានឹងប្រឈមកាន់តែខ្លាំងនឹងភាពរ៉េស៊ីស្តង់នឹងថ្នាំផ្សះ។
- មិនត្រូវឈប់ប្រើថ្នាំផ្សះដោយគ្រាន់តែអ្នកមានអារម្មណ៍ល្អវិញនោះទេ។ ការបង្ករោគដែលអ្នកកំពុងតែព្យាបាល ប្រហែលជាមិនទាន់បាត់ទៅវិញឡើយ ដូច្នេះវាពិតជាងាយនឹងនាំឲ្យមានការបង្ករោគឡើងវិញ ហើយមានភាពរ៉េស៊ីស្តង់នឹងថ្នាំផ្សះដែលអ្នកកំពុងតែប្រើទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ថ្នាំផ្សះក៏អាចមានផលរំខានរបស់វាដែរដូចជា វិលមុខ ចង្អោ រាករូស និងមានការបង្ករោគដោយមេរោគផ្សិត៕