ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីគូស្រករដែលឆ្នាំទាំងឡាយខាងលើអាចជួបក្នុងឆ្នាំនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំនេះ គឺមានចិត្តស្មោះ មិនងាយក្បត់ឡើយ។ គេជាបុគ្គលដែលមិនងាយទាក់ទងជាមួយនឹងអ្នកដទៃឡើយ ដោយធ្វើឲ្យគេពិបាកជួបនឹងគូដែលត្រូវណាស់។ ប៉ុន្តែក្នុងឆ្នាំនេះ អ្នកនឹងមិនរស់នៅឯកកោរទៀតឡើយ ដោយអាចជួបនឹងគូស្រករបាន។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ទើបអាចទទួលបានសុភមង្គល។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលម៉ត់ចត់ណាស់ ថែមទាំងស្មោះខ្លាំងទៀតផង។ ប៉ុន្តែគេបែរជាមិនអាចរកបានគូស្រករ ព្រោះការងារច្រើនពេក។ លុះដល់ឆ្នាំនេះ អ្នកនឹងមានគេជួយនាំគូជូនអ្នក ដោយធ្វើឲ្យអ្នកអាចកសាងមនោសញ្ចេតនាថ្មីបានក្នុងឆ្នាំ២០១៩នេះ។
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំនេះ មានចរិតរឹងពឹង មិនងាយលេងសើចឡើយ។ ជាហេតុដែលធ្វើឲ្យគេតែងរកមិនឃើញគូស្រករ។ ប៉ុន្តែក្នុងឆ្នាំនេះគឺមិនដូចគ្នាឡើយ នឹងមានគូល្អមករកអ្នក ធ្វើឲ្យអ្នកមិនរស់នៅក្នុងជីវិតម្នាក់ឯងនោះទេ ដោយអាចរស់នៅបានប្រកបដោយសុភមង្គល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)