ប៉ោមខៀវ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមឆ្ងាញ់មិនខុសពីផ្លែប៉ោមក្រហមប៉ុន្មានដែរ គ្រាន់តែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើនជាង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប៉ោមខៀវប្រសើរយ៉ាងណាខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានផ្លែឈើនេះ ៖
១. ទប់ស្កាត់ដោះស្រាយអាការៈទល់លាមក
ប៉ោមខៀវ ជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary ដែលជួយសម្រួល និងគ្រប់គ្រងចលនាពោះវៀន រួមទាំងប្រព័ន្ធរំលាយអាហារទាំងមូល។ ដូច្នេះអ្នកនឹងជៀសផុតពីអាការៈទល់លាមក ក៏ដូចជាបញ្ហាពិបាករំលាយអាហារ។
២. ទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
តាមរយៈបរិមាណនៃជាតិសសៃខ្ពស់ ផ្លែប៉ោមពណ៌ខៀវ អាចទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ។
៣. កម្ចាត់កូឡេស្តេរ៉ូលមិនល្អ
ប៉ោមខៀវ គ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ប៉ុន្តែសម្បូរទៅដោយជាតិសសៃដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ។ លើសពីនេះទៅទៀត ការទទួលទានផ្លែប៉ោមខៀវធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ដូច្នេះអ្នកនឹងមិនទទួលទានអាហារផ្សេងទៀតច្រើនលើសឡើយ។ ការទទួលទានផ្លែប៉ោមខៀវអាចជួយឱ្យអ្នកស្រកទម្ងន់បានឆាប់ ហើយនៅតែរក្សាបាននូវសុខភាពល្អ។
៤. បង្កើនការរំលាយអាហារ
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាពិបាករំលាយអាហារ ចូរទទួលទានប៉ោមខៀវមួយផ្លែ។ តាមរយៈអង់ស៊ីមផ្សេងៗដែលមានផ្ទុក ប៉ោមខៀវជួយដោះស្រាយបញ្ហារំលាយអាហារបានយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៥. ទប់ស្កាត់ជំងឺមហារីក
ប៉ោមខៀវ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតដូចជា flavonoid និង polyphenol ដែលជួយទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ និងការបំផ្លាញ DNA ពីសំណាក់រ៉ាឌីកាល់សេរី។
៦. ផ្ដល់ថាមពលបន្ថែម
ផ្លែប៉ោមខៀវ អាចផ្ដល់ឱ្យរាងកាយនូវថាមពលបន្ថែមបែបធម្មជាតិ នោះក៏ព្រោះតែវាមានផ្ទុកសារធាតុកាបូអ៊ីដ្រាត៕