ប្រសិនជាអ្នកមិនចង់ស៊យពេញមួយថ្ងៃ អ្នកមិនគួរធ្វើរឿងខាងក្រោមនោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលព្រឹក អ្នកមិនគួរជេរនរណាម្នាក់ឡើយ ព្រោះវាអាចនាំរឿងមិនល្អមកលើខ្លួនអ្នកទាំងអស់វិញបាន។
- អ្នកក៏មិនគួរតែងតែធ្វើមុខស្អុយនៅពេលព្រឹកដែរ ព្រោះវាអាចធ្វើឲ្យអ្នកមិនអាចសម្រេចកិច្ចការដូចចិត្តឡើយ។
- អ្នកមិនគួរយកទំនិញទៅដូរអ្នកលក់នៅពេលព្រឹកឡើយ ព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរទទួលបានសំណាងមិនល្អទាំងពីរនាក់។
- អ្នកក៏មិនគួរទៅទារលុយ ឬសងលុយអ្នកដទៃនៅពេលព្រឹកព្រលឹមដែរ ព្រោះវាអាចធ្វើឲ្យអ្នកដើរលើផ្លូវដែលមិនមែនជាលាភ។
- ការខ្ចីលុយនៅពេលព្រឹកក៏ជាសកម្មភាពដែលអ្នកមិនគួរធ្វើនៅពេលព្រឹកដែរ បើអ្នកមិនចង់ឲ្យលាភល្អអ្នកដើរចេញ។ ដូចនេះ អ្នកមិនគួរធ្វើរឿងទាំងនេះឡើយក្នុងពេលព្រឹក ទើបមិនបណ្តេញលាភរបស់អ្នកចេញអស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)