ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបានក្នុងពាក់កណ្តាលឆ្នាំដំបូងនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរកា
ពាក់កណ្តាលឆ្នាំដំបូងនេះ លាភអ្នកគឺឡើងខ្ពស់ណាស់ ដោយអ្នកអាចពង្រីកមុខរបរអ្នកបាន។ ជាពិសេស ទ្រព្យនឹងអាចមកច្រើនក្នុងរយៈពេលខ្លី ធ្វើឲ្យអ្នកប្រមូលមិនទាន់ឡើយ។ ជាពិសេស អ្នកដែលជាបុគ្គលិកក្រុមហ៊ុន ក៏អាចទទួលបានការពេញចិត្តពីចៅហ្វាយនាយដែរ។
ឆ្នាំឆ្លូវ
លាភរបស់អ្នកក្នុង៦ខែដំបូងនៃឆ្នាំនេះ នឹងអាចឡើងដល់កំពូល ធ្វើឲ្យអ្នកអាចទទួលបានជំនួយច្រើន។ ជាពិសេស ទុក្ខកង្វល់ទាំងឡាយរបស់អ្នក នឹងអាចរសាត់បាត់អស់ ធ្វើឲ្យអ្នកអាចរកឃើញទីផ្សារដែលអាចទទួលបានចំណូលខ្ពស់ចូលមក។ ដូចនេះ ផលដែលអ្នកអាចទទួលបានគឺមិនទាបឡើយ។
ឆ្នាំកុរ
ក្នុងពាក់កណ្តាលឆ្នាំដំបូងនេះ អ្នកនឹងអាចមានជំនឿចិត្តឡើងវិញ ដោយធ្វើឲ្យអ្នកអាចសម្រេចបានកិច្ចការច្រើន។ ជាពិសេស អ្នកក៏អាចទទួលបានការតបស្នងផងដែរ ដោយធ្វើឲ្យទ្រព្យក្នុងផ្ទះអ្នកមិនតូចឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)