ទឹកក្រូចស្រស់ គឺមិនត្រឹមតែមានរសជាតិឆ្ញាញ់ និងធ្វើឱ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់នូវសារធាតុចិញ្ចឹមចាំបាច់ជួយទប់ស្កាត់ដោះស្រាយបញ្ហាសុខភាពបានជាច្រើនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្លែឈើនេះមានផ្ទុកកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយសារធាតុសំខាន់ៗ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយដែលជួយរក្សាសុខភាពល្អប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍សំខាន់ៗនៃការទទួលទានផ្លែក្រូច ឬទឹកក្រូចជាប្រចាំ ៖
១. សុខភាពបេះដូង
អត្ថប្រយោជន៍ដ៏ប្រសើរបំផុតមួយនៃការទទួលទានទឹកក្រូចស្រស់ គឺជួយទប់ស្កាត់បញ្ហាជំងឺបេះដូង។ ក្រូចមានផ្ទុកសារធាតុ Hesperidin ដែលជួយការពារសសៃឈាមពីការស្ទះតាមរយៈការពង្រឹងសុខភាពនៃកោសិកា។ ដូច្នេះគ្រាន់តែទទួលទានទឹកក្រូចច្របាច់ស្រស់ ១ កែវជាប្រចាំ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងបានយ៉ាងប្រសើរដែរ។
២. បញ្ចុះសម្ពាធឈាម
សារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងទឹកក្រូចស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានទឹកក្រូចច្របាច់ស្រស់ទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាម។
៣. ទប់ស្កាត់ជំងឺមហារីក
ក្រូច ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពខ្ពស់ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺមហារីកច្រើនប្រភេទ ជាពិសេសជំងឺមហារីកពោះវៀនធំ។ ការទទួលទានទឹកក្រូចស្រស់ជាប្រចាំជួយរក្សាសុខភាពល្អនៃកោសិកា DNA មិនឱ្យប្រែក្លាយជាកោសិកាមហារីក។
៤. ទប់ស្កាត់គ្រួសក្នុងតម្រងនោម
ទឹកក្រូចស្រស់មានផ្ទុកអាស៊ីតស៊ីត្រាត និងស៊ីទ្រិកដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោម។ ដូច្នេះប្រសិនបើអ្នកចង់ជៀសផុត ឬឆាប់ជាពីជំងឺគ្រួសក្នុងតម្រងនោម ចូរព្យាយាមទទួលទានទឹកក្រូចច្របាច់ស្រស់។
៥. ទប់ស្កាត់ជំងឺដាច់សសៃឈាមក្នុងខួរក្បាល
ការទទួលទានផ្លែឈើរសជាតិជូរ ដូចជាផ្លែក្រូច និងទំពាំងបាយជូរជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលលើមនុស្សស្រីគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត សមាគមន៍បេះដូងអាមេរិកបានផ្តល់អនុសាសន៍ថា អ្នកគួរទទួលទានផ្លែក្រូចឲ្យបានច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលបានដល់ទៅ ១៩ ភាគរយឯណោះ៕