មានសំណួរពីមិត្តអ្នកអានអត្ថបទក្នុងគេហទំព័រ health.com.kh យើងម្នាក់បាន សួរថា កូឡេស្តេរ៉ុលរបស់គាត់បានចុះមកធម្មតាវិញហើយ ដូច្នេះគ្រាន់តែស្រ្តេស នៅកន្លែងធ្វើការអាចធ្វើឲ្យកូឡេស្តេរ៉ុលរបស់គាត់ឡើងខ្ពស់វិញដែរឬអត់?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានការសិក្សាជាច្រើនពិតជាបានណែនាំថា ការដែលមានភាពស្រ្តេសខាងផ្លូវចិត្តអាចធ្វើឲ្យកូឡេស្តេរ៉ុលក្នុងឈាមកើនឡើងមែន។ មូលហេតុពិតប្រាកដដែលថាស្រ្តេសមានជាប់ទាក់ទងនឹងការកើនឡើងកូឡេស្តេរ៉ុលនោះគឺមិនទាន់មានការយល់ដឹងពេញលេញនៅឡើយទេ។ ការពន្យល់ដ៏សមស្របមួយគឺថា ស្ថានភាពដែលមានភាពតានតឹងខ្លាំង ឬស្រ្តេសខ្លាំង នឹងធ្វើឲ្យរាងកាយចង់ផលិតថាមពលកាន់តែច្រើន (អាស៊ីតខ្លាញ់ និងជាតិស្ករ) ដែលជាហេតុនាំឲ្យមានការទាមទារថ្លើមផលិតកូឡេស្តេរ៉ុលអាក្រក់កាន់តែច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កត្តាគួរឲ្យកត់សម្គាល់មួយផ្សេងទៀតគឺថា ស្រ្តេសងាយនឹងធ្វើឲ្យកើនឡើងទម្លាប់ និងជម្រើសរស់នៅដែលមិនផ្តល់សុខភាពដូចជា ញ៉ាំអាហារមិនផ្តល់សុខភាព ជក់បារី និងរស់នៅអសកម្ម ដែលវាសុទ្ធសឹងតែជាប់ទាក់ទងនឹងការកើនឡើងកូឡេស្តេរ៉ុលក្នុងឈាម និងប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង៕