កូឡេស្តេរ៉ុលគឺជាសារធាតុគីមីមួយប្រភេទដែលរាងកាយត្រូវការដើម្បីបង្កើតជាភ្នាស់កោសកា និងអ័រម៉ូនដូចជា អេស្រ្តូជែន និងតេស្តូស្តេរ៉ូនជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្លើមមាននាទីប្រហែល ៨០ភាគរយក្នុងការផលិតកូឡេស្តេរ៉ុលរបស់រាងកាយ ហើយ ២០ភាគរយទៀតគឺបានមកពីអាហារដូចជា សាច់ សាច់បក្សី ស៊ុត ត្រី និងផលិតផលធ្វើពីទឹកដោះគោ។ អាហារដែលបានមកពីរុក្ខជាតិគឺមិនមានកូឡេស្តេរ៉ុលទេ។
កូឡេស្តេរ៉ុលដែលមានក្នុងចរន្តឈាមត្រូវបានថ្លើមជាអ្នកសម្របសម្រួល។ ក្រោយញ៉ាំអាហាររួច កូឡេស្តេរ៉ុលដែលមានក្នុងអាហារ ត្រូវបានបឺតស្រូបចេញពីពោះវៀនតូច រំលាយ និងរក្សាទុកក្នុងថ្លើម។ នៅពេលរាងកាយត្រូវការកូឡេស្តេរ៉ុល វាប្រហែលជាត្រូវបានថ្លើមបញ្ចេញមកខាងក្រៅវិញ។ ប៉ុន្តែនៅពេលកូឡេស្តេរ៉ុលមានក្នុងរាងកាយច្រើនពេក វាអាចកកកុញទៅជាកំណកជាប់នឹងជញ្ជាំងសរសៃឈាមអាក់ទែ រហូតដល់ធ្វើឲ្យសរសៃឈាមទាំងនោះរួមតូចផង។
សមាគមន៍ជំងឺបេះដូងអាមេរិកបានបង្កើតនូវក្បួនណែនាំរបបអាហារមួយដើម្បីជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម។ វាប្រហែឡជាការពិបាកមួយក្នុងការអាននូវជីវជាតិដែលមានក្នុងកញ្ចប់អាហារ និងមុខម្ហូបក្នុងភោជនីយដ្ឋាន ប៉ុន្តែអត្ថប្រយោជន៍របស់វា នឹងជួយបន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីអាហារជួយបញ្ចុះកូឡេស្តេរ៉ុល៖
- ចូរកាត់បន្ថយការញ៉ាំខ្លាញ់សុទ្ធៗមកត្រឹម ២៥ ទៅ ៣៥ភាគរយបានហើយក្នុងមួយថ្ងៃ
- ចូរកាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fat ឲ្យតិចជាង ៧ភាគរយ ក្នុងមួយថ្ងៃ
- ចូរកាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Trans Fat ឲ្យតិចជាង១ភាគរយនៃក្នុងមួយថ្ងៃ
- ខ្លាញ់ផ្សេងៗទៀតដែលនៅសល់គួរតែបានមកពីប្រភព Monounsaturated និង Polyunsaturated Fats ដែលត្រូវបានគេរកឃើញក្នុងគ្រាប់សណ្តែកដី និងគ្រាប់ផ្លែឈើ ត្រី (ជាពិសេសត្រីសម្បូរខ្លាញ់ ត្រីសាលម៉ុន យ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍) និងប្រេងបន្លែ។
- ចូរកាត់បន្ថយការញ៉ាំកូឡេស្តេរ៉ុលឲ្យតិចជាង ៣០០មីលីក្រាមក្នុងមួយថ្ងៃ។ បើសិនជាអ្នកមានជំងឺសរសៃឈាមបេះដូង ឬកូឡេស្តេរ៉ុលអាក្រក់ចាប់ពី ១០០ឡើងទៅ ចូរកាត់បន្ថយការញ៉ាំកូឡេស្តេរ៉ុលឲ្យតិចជាង ២០០មីលីក្រាមក្នុងមួយថ្ងៃ។
ក្រុមអាហារមួយចំនួនប្រហែលជាមានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ុលដោយផ្ទាល់ហើយ ការបញ្ចូលអាហារដែលមានជាតិបន្លែប្រភេទ Sterol ជាតិសរសៃខ្ពស់ និងផ្លែឈើ សុទ្ធតែមានប្រយោជន៍ទាំងអស់។ អាហារខ្លះដូចជា សណ្តែកដី និងផ្លែឈើក៏មានកាឡូរីខ្ពស់ដែរ ដូច្នេះគួរតែញ៉ាំវាក្នុងមធ្យមបានហើយ៕