នៅពេលកូនអ្នកក្លាយខ្លួនជាយុវវ័យ ហើយមានការបាក់ទឹកចិត្តទៀត វាប្រហែលជាមានអាការព្រមានខុសៗគ្នាច្រើនជាង អាការៈដែលកើតឡើងលើមនុស្សចាស់ ឬមនុស្សវ័យក្មេងជាងនេះ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីអាការៈមួយចំនួនដែលកើតឡើងជាញឹកញាប់លើអ្នកបាក់ទឹកចិត្ត៖
- ពិបាកក្នុងការផ្ចង់អារម្មណ៍ ឬបង្ហាញអំពីអាការៈនៃការតក់ស្លុត
- ខឹង និងឧស្សាហ៍ទប់កំហឹងមិនបាន
- ចំណង់អាហារប្រែប្រួល
- មិនចង់ទៅសាលា ឬចូលរួមក្នុងសកម្មភាពសង្គម
- រអ៊ូរទាំអំពីអារម្មណ៍មិនស្រួលខ្លួន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនសូវបង្ហាញអំពីការមានទំនុកចិត្ត ឬមានអារម្មណ៍ថា ពួកគេមិនអាចធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវសោះ៕