ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលស្វាមីគួរតែជួយដល់ភរិយាពេលដែលពរពោះកូនទី២។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែនាំកូនច្បងទៅងូតទឹក ព្រោះជាការជួយចម្បងដែលអ្នកគួរតែធ្វើ។ នៅពេលដែលប្រពន្ធអ្នកពរពោះ គេនឹងពិបាកងូតទឹកឲ្យកូនណាស់ ដោយសារតែពោះធំពិបាកអោនចុះឡើង។ ដូចនេះ អ្នកគួរតែជួយងូតទឹកឲ្យកូន ទើបអាចជួយសម្រាលបន្ទុករបស់ភរិយា។
- នៅពេលដែលដល់ថ្ងៃឈប់សម្រាក អ្នកគួរតែនាំកូនទៅដើរលេងជំនួសប្រពន្ធ ព្រោះពោះគេធំ អាចនឹងពិបាកក្នុងការនាំកូនទៅទីសាធារណៈណាស់។ ដូចនេះ អ្នកគួរតែនាំកូនទៅជំនួសវិញ ទើបអាចជួយដល់ប្រពន្ធអ្នក។
- ពេលដែលប្រពន្ធកំពុងតែចាញ់កូន អ្នកគួរតែជួយធ្វើម្ហូប និងបញ្ចុកកូន ទើបជួយកាត់បន្ថយចំនួននៃការក្អួតរបស់ភរិយាអ្នក។ ដូចនេះ គេនឹងមិនសូវចាញ់ខ្លាំងឡើយពេលដែលមិនហិតត្រូវក្លិនម្ហូប។
- អ្នកគួរតែពរកូនច្បង មិនគួរឲ្យប្រពន្ធអ្នកពរទៀតទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបាន ពេលដែលភរិយាអ្នកតែងតែពរកូនដែលមានទម្ងន់ធ្ងន់។ ដូចនេះ អ្នកគួរតែជួយពរកូនច្បង ដើម្បីរក្សាសុវត្ថិភាពកូនទី២ក្នុងពោះប្រពន្ធអ្នក។
- មុនពេលដែលសម្រាលកូន អ្នកគួរតែពិភាក្សាគ្នាពីរឿងដែលមើលថែទាំកូនច្បងក្នុងកំឡុងពេលដែលអ្នកទៅសម្រាលកូន ទើបអាចធានាពីសុវត្ថិភាពរបស់កូនច្បង ថែមទាំងអាចទុកចិត្តទៅសម្រាលកូនបានទៀតផង៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)