ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការរក្សាមនោសញ្ចេតនារវាងប្តីនិងប្រពន្ធបានយូរអង្វែង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកចូលគេង អ្នកគួរតែគេងអោបគ្នា មិនគួរគេងឃ្លាតឆ្ងាយពីគ្នាឡើយ ទើបអាចបង្កើនមនោសញ្ចេតនាអ្នកទាំងពីរបានល្អ ដោយធ្វើឲ្យអ្នកមិនសូវឈ្លោះប្រកែកគ្នាឡើយ ព្រោះអ្នកតែងផ្តល់ភាពកក់ក្តៅដល់គ្នាបានគ្រប់គ្រាន់។
- អ្នកគួរតែនិយាយពាក្យថា អរគុណ ឬ បងស្រឡាញ់អូន ឲ្យបានច្រើន ព្រោះពាក្យទាំងពីរម់ាត់នេះ អាចធ្វើឲ្យអ្នកទាំងពីរមិនងាយធុញទ្រាំនឹងគ្នាឡើយ។
- ក្នុងនាមជាស្វាមីគួរតែថែរក្សាសុខភាពខ្លួនឲ្យបានល្អ ទើបធ្វើឲ្យអ្នកមិនសូវមួលម៉ៅឈ្លោះជាមួយប្រពន្ធ។ ក្នុងនាមជាភរិយា គួរតែកែចរិតមិនល្អចេញ ទើបអាចកាត់បន្ថយមិនកើតជម្លោះញឹកញាប់។
- មុនពេលដែលអ្នកទៅធ្វើការ និងមុនពេលចូលគេង អ្នកគួរតែថើបប្រពន្ធអ្នក ដើម្បីអាចបង្កើនមនោសញ្ចេតនាអ្នកឲ្យបានកាន់តែល្អបាន។
- អ្នកគួរតែឧស្សាហ៍ញ៉ាំបាយជាមួយនឹងប្តីប្រពន្ធមួយគូទៀត ដោយធ្វើការណាត់ជួប៤នាក់ ដើម្បីពិសារបាយជាមួយគ្នា ព្រោះការធ្វើបែបនេះ ក៏អាចជួយបង្កើនមនោសញ្ចេតនាអ្នកបានផងដែរ។ ដូចនេះ អ្នកអាចធ្វើតាមវិធីខាងលើបាន ដើម្បីធ្វើឲ្យអ្នកទាំងពីរអាចស្រឡាញ់គ្នាបានយូរ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)