ជំងឺផ្ដាសាយ និងឈឺបំពង់កជាបញ្ហាសុខភាពគួរឱ្យរំខានមួយ។ ហើយអ្នកមិនចង់ទទួលទានថ្នាំពេទ្យដើម្បីដោះស្រាយបញ្ហាសុខភាពនេះមែន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈបែបធម្មជាតិរសជាតិឆ្ងាញ់មួយប្រភេទផ្សំឡើងពីទឹកឃ្មុំ ក្រូចឆ្មារ, ស្លឹកជីអង្កាម និងខ្ញីដែលមានប្រសិទ្ធិភាពខ្ពស់ព្យាបាលជំងឺផ្ដាសាយ ក៏ដូចជាអាការៈឈឺបំពង់កបានឆាប់រហ័ស ៖
– គ្រឿងផ្សំ ៖ ជីអង្កាមស្រស់ ៧ ទង, ទឹកឆ្អិន ២ ពែង, ទឹកក្រូចឆ្មារស្រស់ ១ ពែង, ទឹកឃ្មុំ កន្លះពែង និងចំណិតខ្ញីស្រស់ចិតសំបករួចចំនួន ៨៥ ក្រាម។
– របៀបធ្វើ ៖ ដាក់ទឹកក្រូចឆ្មារ, ខ្ញី, ទឹកឃ្មុំ និងជីអង្កាមដែលហាន់រួចក្នុងថូទឹកធំមួយ។ កូរឱ្យសព្វ ហើយកុំភ្លេចសង្កត់ខ្ញី និងជីអង្កាមឱ្យខ្លាំងដើម្បីចេញជាតិ។ បន្ថែមទឹកធម្មតាចូល រូចបន្តកូររហូតដល់ទឹកឃ្មុំរលាយអស់ជាការស្រេច។ អ្នកអាចបន្ថែមទឹកកកបន្តិចក៏បានទៅតាមចំណង់ចំណូលចិត្ត។
– អត្ថប្រយោជន៍ ៖ ភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C រួមទាំង gingerols និង shaogals ក៏ដូចជាលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយព្យាបាលជំងឺផ្ដាសាយ ហើយបំបាត់អាការៈឈឺបំពង់កបានយ៉ាងឆាប់រហ័ស។
– ចំណាំ ៖ ភេសជ្ជៈនេះមិនសាកសមសម្រាប់ក្មេងអាយុក្រោម ៣ ឆ្នាំទទួលទានឡើយ៕