សារធាតុ Isoflavones ដែលមានក្នុងអាហារជាច្រើនដូចជា ទឹកសណ្តែកសៀង តែបៃតង តៅហ៊ូ និងសណ្តែកដី ប្រហែលជាអាចជួយបញ្ចុះសម្ពាធឈាមលើមនុស្សវ័យក្មេងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកស្រាវជ្រាវបានរកឃើញថា សារធាតុមួយនេះ ប្រហែលជាមានប្រយោជន៍ជាពិសេសសម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដែលមានជំងឺលើសសម្ពាធឈាម។ សារធាតុ Isoflavones ក៏អាចជួយដល់សុខភាពបេះដូងបានដែរ។
សារធាតុ Isoflavones មាននាទីជួយពង្រីដល់សរសៃឈាមតាមរយៈបង្កើនការបញ្ចេញសារធាតុ Nitric Oxide។ ដូច្នេះវានឹងផ្តល់ជាពន្លឺតិចតួចសម្រាប់ជួយគ្រប់គ្រងជំងឺលើសសម្ពាធឈាមដល់អ្នកជំងឺវ័យក្មេងបាន។
អ្នកដែលញ៉ាំអាហារមានសារធាតុ Isoflavones ខ្ពស់បំផុតក្នុងមួយថ្ងៃ (ច្រើនជាង ២.៥មីលីក្រាម) ឃើញថា មានការថយចុះសម្ពាធឈាម Systolic ជាមធ្យម៥.៥មីលីម៉ែត្របារ៉ត ជាងអ្នកដែលញ៉ាំតិចជាង ០.៣៣មីលីក្រាមក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវនេះចង់មានន័យថា ការញ៉ាំប្រូតេអ៊ីនសណ្តែកសៀងដែលផ្សំគ្នាជាមួយនឹងរបបអាហារ DASH ដែលជារបបអាហារមានបន្លែផ្លែឈើខ្ពស់ គ្រាប់ធញ្ញជាតិតិច អាចជួយឲ្យសម្ពាធឈាម Systolic ចុះច្រើនរហូតដល់ ១០មីលីម៉ែត្រប៉ារត លើអ្នកជំងឺត្រៀមលើសសម្ពាធឈាម ហើយវាក៏បង្កើនឱកាសកុំឲ្យវិវត្តទៅរកជំងឺលើសសម្ពាធឈាមផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គេជឿទៀតថា សារធាតុ Isoflavones នឹងបង្កើនការផលិតអង់ស៊ីមរបស់រាងកាយដែលបង្កើតជាសារធាតុ Nitric Oxide សម្រាប់ជួយធ្វើឲ្យសរសៃឈាមរីកធំ ដូច្នេះវាក៏នឹងជួយបញ្ចុះសម្ពាធឈាមបានដែរ៕