នៅពេលដែលអ្នកមានទម្លាប់ហាត់ប្រាណដូចជា ការរត់កីឡា អ្នកពិតជាមិនចង់ឲ្យមានអ្វីមករំខានទម្លាប់នេះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍មិនល្អ ហើយក្អកទៀតនោះ តើគួរធ្វើម៉េចទៅ? ក្បួតទូទៅសម្រាប់ការហាត់ប្រាណគួរតែមានគោលការណ៍ដូចខាងក្រោមនេះ៖
- លើករ៖ ការហាត់ប្រាណច្រើនតែមិនមានអ្វីជាបញ្ហាឡើយបើសិនជាអាការៈរបស់អ្នកមានបញ្ហាត្រឹមលើករ។ រឿងនេះអាចជា ការតឹងច្រមុះ ហៀរសម្បោ កណ្តាស ឬក្អកស្ងួតម្តងម្កាល
- ក្រោមករ៖ ចូរសម្រាកពីការរត់កីឡា និងលំហាត់ប្រាណផ្សេងៗទៀតទៅបើសិនជាអ្នកមានអាការៈនៅក្រោមក។ រឿងនេះអាចជាការរាករូស តឹងទ្រូង ឬក្អកមានកំហាក
ទោះបីជាអាការៈរបស់អ្នកនៅខាងលើករក៏ដោយ យកល្អគួរតែកាត់បន្ថយរយៈពេល និងភាពខ្លាំងក្លានៃការហាត់ប្រាណផង។ ការរត់យឺតៗ ឬដើរប្រហែលជាសមស្របជាងការបង្ខំខ្លួនឯង។
បើសិនជាការក្អកកើតឡើងយូរចាប់ពី ៣សប្តាហ៍ចុះ វាត្រូវបានគេចាត់ទុកថាជាការក្អកស្រួចស្រាវ។ ការក្អកដែលយូរជាង ៨សប្តាហ៍ គឺជាការក្អករ៉ាំរ៉ៃ។ មូលហេតុញឹកញាប់នៃការក្អកស្រួចស្រាវមានដូចជា៖
- ជំងឺផ្តាសាយធំ
- ជំងឺផ្តាសាយធម្មតា
- ជំងឺរលាកសួត
- ការស្រូបសារធាតុបង្ករលាក
មូលហេតុញឹកញាប់នៃការក្អករ៉ាំរ៉ៃមានដូចជា៖
- រលាកទងសួត
- អាឡែហ្ស៊ី
- ជំងឺច្រាលទឹកអាស៊ីតពីក្រពះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការហូរទឹករំអិលនៅបំពង់ករខាងក្រោយ
- ជំងឺហឺត៕