ចៃច្រើនតែរាលដាលពីក្បាលមួយទៅក្បាលមួយតាមរយៈការប៉ះពាល់គ្នា ហើយវាក៏មិនសូវចម្លងតាមរយៈការផ្លាស់ប្តូរសម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ដូចជា កាបូបស្ពាយខាងក្រោយដែរ។ យ៉ាងណាមិញ នៅពេលចៃក្បាលធ្លាក់ចេញពីក្បាលនរណាម្នាក់ហើយ វាអាចរស់នៅមិនដល់ពីរថ្ងៃឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះខ្ញុំសូមណែនាំអំពីវិធីខ្លះៗក្នុងការគ្រប់គ្រងការរាលដាលរបស់ចៃក្បាល៖
- ចូរចៀសវាងការប៉ះពាល់ក្បាលគ្នាជាមួយអ្នកដែលមានចៃក្បាលស្រាប់
- មិនត្រូវប្រើប្រាស់រួមគ្នានូវ មួក កន្សែងរុំក អាវធំ សម្លៀកបំពាក់កីឡា ឬដង្កៀបគៀបសក់ជាដើម
- មិនត្រូវចែកគ្នាប្រើនូវ ក្រាសសិតសក់ ឬកន្សែងជូតខ្លួនឡើយ។ ចូរលាងសម្អាតមេរោគ របស់ទាំងនេះជាមួយនឹងទឹកក្តៅច្រើនម៉ោងសិនចាំប្រើ
- ចូរចៀសវាងការគេងលើខ្នើយ សាឡុង គ្រែ កម្រាល ឬរបស់សត្វប្រើប្រាស់ដែលទើបតែប៉ះពាល់នឹងអ្នកមានចៃក្បាលរួច
- សម្រាប់សម្លៀកបំពាក់ កម្រាលពូក និងរបស់ប្រើប្រាស់ផ្សេងៗដែលអ្នកមានចៃក្បាលប្រើប្រាស់ គួរតែបោកសម្អាតត្រឹមត្រូវជាមួយទឹកក្តៅផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- របស់ដែលមិនបានបោកទេ អាចសម្ងួតជាមួយទឹកក្តៅ ឬដាក់វាក្នុងថង់ផ្លាស្ទិចបិតឲ្យជិតហើយទុកចោល ២សប្តាហ៍សិន៕