ការមើលឃើញរបស់ទារកទើបនឹងកើតមិនអាចកើតឡើងឡើយលុះត្រាតែគេធំបន្តិច ថ្វីបើដំណើរការណ៍នៃការបង្កបញ្ហានេះត្រូៈបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែនៃជីវិតក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើវាគឺជារឿងកម្រដែលកើតឡើងក្នុងអាយុតិចក៏ដោយ តែអាការៈនៃបញ្ហានៃការមើលឃើញលើទារកទើបនឹងកើតនេះអាចមានដូចជា៖
- ហូរទឹកភ្នែកច្រើន៖ រឿងនេះអាចបញ្ជាក់ថា មានការស្ទះក្នុងបំពង់ទឹកភ្នែកហើយ
- ត្របកភ្នែកទៅជាឡើងក្រហម៖ វាអាចជាសញ្ញានៃការបង្ករោគនៅភ្នែក
- ភ្នែកចេះតែងាក់ទៅកន្លែងណាមួយជាប់៖ វាអាចជាសញ្ញាបញ្ជាក់ថា មានបញ្ហាទៅលើសាច់ដុំភ្នែកហើយ
- មិនអាចប៉ះនឹងពន្លឺបាន៖ រឿងនេះអាចបញ្ជាក់ថា មានការកើនសម្ពាធក្នុងភ្នែកហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានអ្វីមួយផូសក្នុងភ្នែកតំបន់ពណ៌ស៖ រឿងនេះអាចបញ្ជាក់ថា មានដុំសាច់ក្នុងភ្នែកដែលអាចជាមហារីកហើយ៕