ភ្នែកស្ងួតកើតឡើងនៅពេលដែលចំនួនទឹកភ្នែកដែលភ្នែកផលិតនោះមិនអាចថែរក្សាផ្ទៃរបស់ភ្នែកឲ្យមានសំណើមគ្រប់គ្រាន់។ ការប្រឈមនឹងការស្ងួតភ្នែកនឹងកើនឡើងទៅតាមអាយុ ហើយស្រ្តីក៏កើតមានបញ្ហានេះច្រើនជាងបុរសដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាពស្ងួតរបស់ភ្នែកអាចបង្កើតជាអារម្មណ៍ដូចមានអ្វីក្នុងភ្នែក ឬរកាំភ្នែក ស្ងួត ហូរទឹកភ្នែក ឈឺចាប់ និងឡើងក្រហមជាដើម។ យ៉ាងណាមិញ មូលហេតុញឹកញាប់នៃការស្ងួតភ្នែកមានដូចជា៖
- ការប្រើប្រាស់ថ្នាំដូចជា ពពួកថ្នាំប្រឆាំងអាឡែហ្ស៊ី ថ្នាំបំបាត់ការតឹងច្រមុះ ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ថ្នាំពន្យាកំណើត ថ្នាំអ័រម៉ូន និងថ្នាំព្យាបាលការថប់អារម្មណ៍ ជំងឺ Parkinson និងជំងឺលើសសម្ពាធឈាមជាដើម
- អាយុកាន់តែច្រើន
- ជំងឺរលាកស្បែក Roasacea និងរលាកត្របកភ្នែក
- ការរស់នៅក្នុងមជ្ឈដ្ឋានដែលមានខ្យល់ច្រើន ផ្សែងច្រើន ឬស្ងួតខ្លាំង
- ប្រតិកម្មអាឡែហ្ស៊ីតាមរដូវកាល(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការមើលកញ្ចកទូរទស្សន៍ឬទូរស័ព្ទយូរពេក៕