កាលពីពេលថ្មីៗនេះ មានគណនីហ្វេកប៊ុកអ្នកប្រើមួយចំនួនបានទទួលសារមួយលោតចូល Gmail ដោយតម្រូវឲ្យម្ចាស់គណនីត្រូវប្តូរលេខសម្ងាត់ជាថ្មី(reset) ។ ប្រការនេះអ្នកជំនាញបានណែនាំថា សូមកុំធ្វើតាមឲ្យសោះ។
រូបតំណាង
បើតាមលោក អ៊ូ ផាន់ណារិទ្ធ ជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យា និងសុវត្ថិភាពកុំព្យូទ័រអះអាងថា “ប្រសិនបើអ្នកធ្វើតាមសារនេះ នោះគណនីរបស់អ្នកនឹងត្រូវបានគេ Hack “។
ជាងនេះទៀត អ្នកជំនាញរូបនេះបានបន្ថែមថា អ្នកប្រើហ្វេកប៊ុកគួរកុំព្យាយាមចុចទៅលើតំណ Link ដែលមិនស្គាល់ច្បាស់ ឬលេងហ្គេមទស្សន៍ទាយកម្សាន្តនានា ដែលបណ្ដាលឲ្យគណនីហ្វេកប៊ុកអ្នក ត្រូវបានគេលួចយកដោយវិធីផ្សេងៗ៕
ប្រភព៖ sabay.com.kh
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855