បើសិនជាអ្នកមានបញ្ហាអាឡែហ្ស៊ី ការចាក់វ៉ាក់សាំងអាឡែហ្ស៊ីទៀងទាត់ ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកបន្ថយការមានប្រតិកម្មនឹងសារធាតុបង្កអាឡែហ្ស៊ីបាន។ អ្នកប្រហែលជាមនុស្សដែលត្រូវការចាក់វ៉ាក់សាំងអាឡែហ្ស៊ីនេះបើសិនជា៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អាការៈអាឡែហ្ស៊ីមានលក្ខណៈមធ្យម ទៅធ្ងន់ធ្ងរ ហើយអាការៈនេះកើតឡើងច្រើនជាង ៣ខែឡើងទៅ
- អ្នកចង់ចៀសវាងការប្រើប្រាស់ថ្នាំអាឡែហ្ស៊ីរយៈពេលយូរ
- អ្នកចង់កំណត់ពេលវេលាដែលត្រូវការចាក់វ៉ាក់សាំងអាឡែហ្ស៊ីឲ្យទៀងទាត់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើថ្នាំចាក់ និងការទៅជួបពេទ្យដែលពាក់ព័ន្ធ៕