អាកាសធាតុត្រជាក់ហើយស្ងួត អាចបង្កជាផលវិបាកច្រើនដល់ប្រអប់ដៃ រហូតដល់ធ្វើឲ្យកើតជាកន្ទួលរមាស់ ស្បែកទៅជាស្ងួត និងរលាកថែមទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីរបៀបក្នុងការបង្ការការឡើងកន្ទួលរមាស់នៅលើប្រអប់ដៃនៅរដូវរងារបាន៖
- ចូរពាក់ស្រោមដៃឲ្យបានសមស្របដើម្បីការពារដៃពីសារធាតុគីមីផ្សេងៗ
- ចូរពាក់ស្រោមដៃការពារភាពត្រជាក់នៅពេលមានអាកាសធាតុត្រជាក់
- ចូរលាងសម្អាតប្រអប់ដៃដោយកុំធ្វើឲ្យរលាក តាមរយៈការប្រើទឹកក្តៅឧណ្ហៗ និងសាប៊ូលាងដៃដែលមានជាតិកាត់តិចតួចដូចជា ទឹកផ្តល់សំណើមដល់ស្បែកជាដើម
- ចូរលាបក្រែមផ្តល់សំណើមដល់ប្រអប់ដៃជាញឹកញាប់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)