ការចម្អិនអាហារជាមួយកូននឹងជួយគេបង្កើតបាននូវទំនុកចិត្តក្នុងការស្រង់រសជាតិដែលមិនដូចគ្នាបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមរយៈការជំរុញឲ្យកូនប៉ះពាល់នឹងប្រភេទអាហារខុសៗគ្នា អ្នកនឹងបង្កើនការចង់ដឹងចង់លឺ ឬចង់ចេះរបស់កូនដើម្បីគេអាចធ្វើអ្វីដែលថ្មីៗបាន។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ធំៗនៃការចម្អិនអាហារជាមួយកូនអ្នក៖
- អ្នកអាចជួយកូនក្នុងការបង្កើនអារម្មណ៍ផ្សេងក្រៅពីរសជាតិ
- ចូរចម្អិនអាហារជារបៀបបង្រៀនកូនដូចជា ការរាប់ ការវាស់ និងបរិមាណដែលត្រូវការចម្អិន
- អាហារសម្រាប់គ្រួសារអាចប្រើដើម្បីប្រារព្ធជាទំនៀមទម្លាប់ប្រពៃណីគ្រួសារបាន
- ចូរបង្រៀនកូនអ្នកអំពីសារៈសំខាន់នៃការរក្សាសុវត្ថិភាពខណៈពេលកំពុងតែចម្អិនអាហារ។ ចូរបង្ហាញកូនអ្នកអំពីរបៀបក្នុងការប្រើប្រាស់ឧបករណ៍ក្នុងផ្ទះបាយឲ្យមានសុវត្ថិភាព របៀបក្នុងការប្រើប្រាស់ម៉ៃក្រូវ៉េវដើម្បីការពារដៃឲ្យមានសុវត្ថិភាព និងរបៀបក្នុងការបិតបើកចរន្តអគ្គិសនី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសុំឲ្យកូនអ្នករៀបគម្រោងដើម្បីចម្អិនអាហារ៕