ជំងឺរលាកទងសួតជាធម្មតាបង្កឡើងដោយវីរុសក្នុងផ្លូវដង្ហើម ហើយក៏វាក៏មិនសូវកើតឡើងញឹកញាប់ដែរចំពោះមូលហេតុដោយសារតែបាក់តេរី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការប្រឈមមុខរបស់ជំងឺនេះមានដូចជា ការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺរលាកទងសួត មិនទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់ និងការប៉ះពាល់ទៅនឹងផ្សែងបារី ទឹកអប់ ធូលីដី និងផ្សែងបំពុលបរិយាកាសជាដើម។ យ៉ាងណាមិញអាការៈរបស់ជំងឺរលាកទងសួតមានដូចជា៖
- ក្អកមានស្លេស្មដែលប្រហែលជាមានពណ៌លឿង ឬបៃតង
- ហៀរសម្បោរ ឬតឹងច្រមុះ ដោយចាប់ផ្តើមរយៈពេលពីរបីថ្ងៃមុនពេលតឹងក្នុងទ្រូង
- មានអារម្មណ៍ថាអស់កម្លាំង
- ឈឺនៅឆ្អឹងជំនីនៅពេលក្អករយៈពេលយូរ
- ដកដង្ហើមលឺដូចហួច៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)