បើសិនជាអ្នកមានបញ្ហាលើសសម្ពាធឈាម យកល្អគួរតែគ្រប់គ្រងវាឲ្យបានល្អសិនមុននឹងមានផ្ទៃពោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះអាចជារឿងគ្រោះថ្នាក់ទាំងម្តាយ និងកូន។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីជួយដល់ការគ្រប់គ្រងសម្ពាធឈាមមុនពេល និងក្នុងពេលមានផ្ទៃពោះ៖
- រៀបចំគម្រោងជាមួយគ្រូពេទ្យដើម្បីធ្វើយ៉ាងណាគ្រប់គ្រងការលើសសម្ពាធឈាមឲ្យបាន
- មុនពេលមានផ្ទៃពោះ ចូរញ៉ាំអាហារដែលផ្តល់សុខភាព ហាត់ប្រាណគ្រប់គ្រាន់ និងសម្រកទម្ងន់ខ្លះ
- ចូរប្រើថ្នាំបញ្ចុះសម្ពាធឈាមតាមវេជ្ជបញ្ជាសិនមុនពេលមានផ្ទៃពោះ
- ចូរពិនិត្យជាមួយគ្រូពេទ្យដើម្បីធានាថា ថ្នាំរបស់អ្នកមានសុវត្ថិភាពក្នុងការបន្តប្រើទៀតខណៈពេលអ្នកមានផ្ទៃពោះហើយ
- ចូររៀបចំកាលវិភាគទៅជួបគ្រូពេទ្យជាញឹកញាប់ក្នុងពេលមានផ្ទៃពោះដើម្បីតាមដានសម្ពាធឈាមរបស់អ្នក
- ចូរឲ្យគ្រូពេទ្យដឹងផងថាតើអ្នកមានជំងឺតម្រងនោមណាមួយឬអត់
- ចូរឲ្យគ្រូពេទ្យដឹងភ្លាមៗផងបើសិនជាអ្នកសម្គាល់ឃើញអាការៈជំងឺត្រៀមក្រឡាភ្លើង ដែលជាការលើសសម្ពាធឈាមខ្លាំងក្នុងពេលមានផ្ទៃពោះ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)