អ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនៗ (ច្រើនជាង ២ដងក្នុងមួយថ្ងៃ) គឺមានការប្រឈមនឹងភាពឡើងខ្ពស់របស់សម្ពាធឈាម ឬជំងឺលើសសម្ពាធឈាមម្តងកន្លះទៅពីរដង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទំនាក់ទំនងរវាងគ្រឿងស្រវឹង និងការលើសសម្ពាធឈាម ត្រូវបានគេសម្គាល់ដឹងជាពិសេសនៅពេលញ៉ាំគ្រឿងស្រវឹងច្រើនៗរហូតដល់ ៥ដងក្នុងមួយថ្ងៃ។ កាលណាញ៉ាំគ្រឿងស្រវឹងកាន់តែច្រើន ទំនាក់ទំនងធ្វើឲ្យលើសសម្ពាធឈាមក៏កាន់ទែខ្លាំងដែរ។
ថ្វីបើការជក់បារីបង្កើនការប្រឈមនឹងផលវិបាកលើសរសៃឈាម (ឧទាហរណ៍ ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល) លើមនុស្សដែលមានជំងឺលើសសម្ពាធឈាមរួចក៏ដោយ តែវាមិនជាប់ទាក់ទងនឹងការបង្កើនឲ្យកើតជំងឺលើសសម្ពាធឈាមទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការជក់បារីអាចបង្កើនការលើសសម្ពាធឈាមភ្លាមៗម្តងហើយម្តងទៀត និងបណ្តោះអាសន្ន ពី ៥ ទៅ ១០មីលីម៉ែត្របារ៉តដែរ។ ប៉ុន្តែអ្នកជក់បារីជាប់ ប្រហែលជាមានសម្ពាធឈាមទាបជាងអ្នកមិនជក់ផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហេតុផលនោះគឺថា ជាតិនីកូទីនក្នុងបារីធ្វើឲ្យថយចុះរបបអាហារ ដែលនាំឲ្យស្រកទម្ងន់ ហេតុដូច្នេះហើយវា ក៏ធ្វើឲ្យសម្ពាធឈាមខ្សោយវិញ។
ក្នុងការសិក្សាមួយបានរកឃើញថា ជាតិកាហ្វេអ៊ីនដែលបានញ៉ាំក្នុងកាហ្វេប្រាំពែងរាល់ថ្ងៃ ធ្វើឲ្យលើសសម្ពាធឈាមតិចតួចលើមនុស្សចាស់ដែលធ្លាប់មានជំងឺលើសសម្ពាធឈាមរួច ប៉ុន្តែវាមិនធ្វើឲ្យកើនឡើងសម្ពាធឈាមលើអ្នកដែលមានសម្ពាធឈាមធម្មតាឡើយ។ ក្រៅពីនេះ ការផ្សំចូលគ្នានៃការជក់បារី និងញ៉ាំកាហ្វេលើអ្នកដែលមានបញ្ហាលើសសម្ពាធឈាម ប្រហែលជាធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ជាងការញ៉ាំតែកាហ្វេមួយមុខ។ ការកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន និងជក់បារី លើអ្នកជំងឺលើសសម្ពាធឈាម ប្រហែលជាមានប្រយោជន៍ដល់ការគ្រប់គ្រងសម្ពាធឈាមដែលលើសស្រាប់៕