ការនិយាយជាមួយទារកប្រហែលជាអាចជួយឲ្យគេចេះនិយាយដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា ចំនួនពាក្យដែលឪពុកម្តាយនិយាយទៅកូនគឺមានជាប់ទាក់ទងនឹងយ៉ាងខ្លាំងនឹងជម្រៅនៃពាក្យដែលកូនអាចរៀនចេះនិយាយនៅអាយុ ៣ឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយនៅពេលឪពុកម្តាយប្រើប្រាស់ពាក្យ និងប្រយោគខុសគ្នាៗក្នុងពេលនិយាយ កូនពួកកេក៏មានអត្រានៃការលូតលាស់ចេះប្រើប្រាស់ពាក្យ និងមានកម្រិត IQ ខ្ពស់នៅពេលអាយុ ៣ឆ្នាំដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាររបៀបដែលអ្នកអាចនិយាយជាមួយកូនបាន៖
- នៅអាយុ៥ខែដំបូង ចូរប្រើប្រាស់ Tummy Time ដើម្បីយកឱកាសនេះបិរយាយខ្លាំងនូវអ្វីដែលអ្នកអាចមើលឃើញ ហិតដឹង និងស្តាប់លឺពីការយល់ឃើញរបស់កូនអ្នក
- នៅពេលគេអាយុបាន ៦ ទៅ១១ខែ ចូរនិយាយទាក់ទងនឹងសកម្មភាពរបស់អ្នកជាមួយនឹងកូនអ្នកក្នុងការងារប្រចាំថ្ងៃដូចជា ការងូតទឹកជាដើម
- នៅពេលគេអាយុបាន ១២ ទៅ ១៧ខែ ចូរប្រើប្រាស់ចលនាម្រាមដៃនៅពេលបំបៅកូនដើម្បីលើកទឹកចិត្តដល់គេចូលរួមប្រើប្រាស់សកម្មភាពម្រាមដៃដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលគេអាយុ ១៨ ទៅ២៣ខែ ចូរច្រៀងចម្រៀងដែលអាចសម្តែងកាយវិការដូចជា A, B C ជាដើម។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855