នារីដែលកើតក្នុងឆ្នាំទាំង៤ខាងលើ មានវាសនាអាចក្លាយជាថៅកែស្រីបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំវក
មនុស្សស្រីដែលកើតក្នុងឆ្នាំវក ជានារីដែលឆ្លាត ដោយអាចនាំប្រាក់ជាច្រើនចូលមក។ ម្យ៉ាងទៀត គេជាមនុស្សដែលអាចរៀបការជាមួយគ្រួសារដែលល្អ។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយឡើយ។
ឆ្នាំកុរ
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជានារីដែលមាននិស្ស័យខ្ពស់ជាមួយទ្រព្យ។ ជាហេតុដែលធ្វើឲ្យគេតែងតែទទួលបានលាភខ្ពស់។ ក្រោយពេលដែលរៀបការរួច គេនឹងកាន់តែមាន ដោយអាចរស់នៅក្នុងជីវភាពយ៉ាងសុខស្រួល។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សស្រីដែលមានប្រាជ្ញាខ្ពស់ ដោយជ្រើសរើសមុខរបរ និងស្វាមីដែលត្រូវជានិច្ច។ ដូចនេះ ជីវភាពរស់នៅរបស់គេនឹងមិនអន់ជាងអ្នកដទៃឡើយ។
ឆ្នាំជូត
បុរសដែលកាន់តែមាន នឹងកាន់តែចូលចិត្តអ្នកដែលកើតក្នុងឆ្នាំនេះ។ ដូចនេះ ក្រោយពេលដែលអ្នករៀបការរួច អ្នកនឹងអាចរស់នៅក្នុងជីវភាពដែលអ្នកដទៃស្ងើចសរសើរជាខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)