ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្នុងពេលឆេងម៉េង ទើបមិនធ្វើឲ្យទ្រព្យអ្នកបាត់បង់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរទៅសែនផ្នូរក្នុងពេលយប់នោះទេ ព្រោះនៅពេលដែលព្រះអាទិត្យលិច អាចធ្វើឲ្យប៉ះពាល់ដល់លាភរបស់អ្នក ដោយធ្វើឲ្យអ្នកមិនអាចជួបនឹងសំណាងល្អនោះឡើយ។
- ស្ត្រីមានផ្ទៃពោះ និងនារីមករដូវ មិនគួរទៅសែនឆេងម៉េងឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ចំណែកពេលដែលអ្នកមករដូវ ហើយទៅសែន អាចជាទង្វើដែលមិនគោរពដូនតា ដោយធ្វើឲ្យលាភអ្នកមិនសូវល្អឡើយ។
- អ្នកមិនគួរពាក់អាវពណ៌ខ្មៅ និងផ្ទៃមេឃទៅសែនផ្នូរដូនតាឡើយ ព្រោះពណ៌ពីរនេះជាពណ៌ដែលមិនអាចនាំលាភជូនអ្នកឡើយ ដោយមានតែទាញចេញក្រៅតែប៉ុណ្ណោះ។
- នៅពេលដែលអ្នកអុជធូប អ្នកគួរតែអុជពីធំទៅតូច ដោយគួរតែឲ្យអ្នកមានតំណែងធំអុជមុន។ ជាពិសេស មុនពេលដែលអ្នកចាកចេញ អ្នកគួរតែប្រមូលសម្រាមចេញឲ្យអស់ ទើបមិនធ្វើឲ្យទ្រព្យអ្នកហូរចេញ។
- ពេលដែលអ្នកទៅដល់ផ្នូរ អ្នកមិនគួរថតរូបឡើយ ព្រោះអាចធ្វើឲ្យមានអ្នកមកថតជាមួយអ្នកដោយមិនដឹងខ្លួន។
- ពេលដែលទៅដល់ អ្នកមិនគួរនិយាយលេងសើច មិនគួរស្រែកឡូឡារ មិនគួររត់ពេញនឹង មិនគួរនោមផ្តេសផ្តាស ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ដូនតារបស់អ្នក។
- ចំពោះនារីមិនគួរស្លៀកសំពត់នោះទេ ព្រោះពិបាកក្នុងការសែន ហើយក៏មិនសមរម្យផងដែរ។
- ក្រោយពេលដែលអ្នកសែនរួច អ្នកគួរតែសម្អាតខ្លួនឲ្យស្អាតក្រោយពេលដែលត្រឡប់មកផ្ទះវិញ ទើបអាចនាំសំណាងល្អចូលមករកអ្នកបានច្រើន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបទ្រព្យអ្នកមិនរត់ចេញអស់៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)