ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើក្នុងរយៈពេល៣ឆ្នាំនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំជូត
បុគ្គលឆ្នាំជូតនេះ មានខួរក្បាលដែលវ័យឆ្លាត ថែមទាំងជាមនុស្សដែលមានទេពកោសល្យ។ តាំងពីតូចដល់ធំ ចរិតរបស់គេគឺក្លាហានជានិច្ច ថែមទាំងជាបុគ្គលដែលចូលចិត្តសាកល្បងបទពិសោធន៍ថ្មី។ ជាពិសេស គេក៏មានខួរក្បាលជាអ្នករកស៊ីផងដែរ។ ដូចនេះ ក្នុងរយៈពេល៣ឆ្នាំនេះ អ្នកនឹងអាចជោគជ័យក្នុងមុខរបរបាន។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំនេះ មានចរិតដែលទន់ភ្លន់ ថែមទាំងមិនងាយបញ្ចេញចរិតខឹងនោះទេ។ ជាពិសេស ពេលដែលគេបំពេញការងារម្តងៗ គេតែងតែម៉ត់ចត់ជានិច្ច ដោយធ្វើបានលទ្ធផលល្អជានិច្ច។ ដូចនេះ ក្នុងរយៈពេល៣ឆ្នាំនេះ មិនថាជួបនឹងបញ្ហាអ្វីទេ សុទ្ធតែអាចប្តូរមកជាលាភទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយចូលយ៉ាងច្រើន។
ឆ្នាំរកា
បុគ្គលឆ្នាំរកានេះ មានខួរក្បាលដែលឆ្លាតខ្លាំង ថែមទាំងចេះគ្រប់គ្រងលុយបានល្អទៀតផង។ ឲ្យតែគេចង់រកលុយ គេនឹងអាចចំណេញបានយ៉ាងច្រើនចូលមក។ ក្នុងរយៈពេល៣ឆ្នាំនេះ មិនថាអ្នកធ្វើរឿងអ្វីទេ សុទ្ធតែអាចជោគជ័យបានទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចសល់បានទ្រព្យច្រើន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)