Join with Health.com.kh on Telegram

ផលប៉ះពាល់នៃការទទួលទានភេសជ្ជៈកំប៉ុង ឬសូដាចំពោះរាងកាយ គឺឆាប់រហ័ស និងគួរឱ្យព្រួយបារម្ភណាស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រឹមប៉ុន្មាននាទីក្រោយពេលទទួលទានត្រឹមមួយក្រេប ក៏បញ្ហាមួយចំនួនចាប់ផ្ដើមកើតមានចំពោះរាងកាយបាត់ទៅហើយជាពិសេសបញ្ហាជាតិស្ករ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលនឹងកើតឡើងចំពោះរាងកាយក្រោយទទួលទានភេសជ្ជៈកំប៉ុង ៖

– ១០ នាទី

ភេសជ្ជៈកំប៉ុងភាគច្រើនមានផ្ទុកស្ករដល់ទៅ ១០ ស្លាបព្រាកាហ្វេក្នុងមួយកំប៉ុង ហើយប្រព័ន្ធរាងកាយនឹងជួបប្រទះបញ្ហាដោយសារបរិមាណនៃជាតិស្ករដ៏ច្រើននេះ។ អ្នកមិនក្អួតភ្លាមៗ ក្រោយពេលទទួលទានផ្អែមខ្លាំងបែបនេះ ដោយសារតែជាតិអាស៊ីតផូស្វរិក និងគ្រឿងផ្សំបន្ថែមរសជាតិផ្សេងទៀតនៅក្នុងភេសជ្ជៈកំប៉ុងសម្រាលជាតិផ្អែមខ្លាំង។ ទោះជាយ៉ាងណាអាស៊ីតផូស្វរិកអាចបំផ្លាញកាចាធ្មេញ និងរារាំងសមត្ថភាពនៃការស្រូបយកជាតិកាល់ស្យូមគួរឱ្យបារម្ភ។

– ២០ នាទី

ភេសជ្ជៈកំប៉ុងឆ្លងកាត់យ៉ាងលឿនតាមរយៈពោះវៀន និងក្រពះ ហើយកម្រិតនៃជាតិស្ករក្នុងឈាមរបស់អ្នកនឹងឡើងខ្ពស់។ ថ្លើមធ្វើការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម ដោយរក្សាទុកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្វីដែលសំខាន់នោះ គឺជាតិស្ករភាគច្រើនត្រូវបានបំលែងទៅជាខ្លាញ់។

– ៣០នាទី

ឥទ្ធិពលនៃជាតិកាហ្វេអ៊ីនកំពុងកើតមានឡើង។ ខណៈនោះរន្ធប្រស្រីភ្នែកនឹងរីកធំ ហើយសម្ពាធឈាមក៏ឡើងខ្ពស់ ដែលបណ្ដាលឱ្យថ្លើមបញ្ចេញជាតិស្ករកាន់តែច្រើនទៅក្នុងឈាម ក្រោយមកចង្វាក់បេះដូង និងដង្ហើមរបស់អ្នកនឹងប្រែជាកើនញាប់ជាងធម្មតា។ ប្រសិនបើអ្នកកំពុងនឿយហត់អស់កម្លាំង អ្នកនឹងមិនជួបប្រទះអាការៈទាំងនោះឡើយ ខណៈដែលជាតិកាហ្វេអ៊ីនរាំងស្ទះអ័រម៉ូន adenosine របស់ខួរក្បាលដែលទទួលខុសត្រូវចំពោះការសម្រាក និងការអស់កម្លាំង។

– ៤០ នាទី

កម្រិតនៃសារធាតុ dopamine កើនឡើងខុសធម្មតាដែលធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយខ្លាំងស្រដៀងទៅនឹងពេលប្រើប្រាស់ថ្នាំញៀនដូចជា កូកាអ៊ីន, amphetamines និងហេរ៉ូអ៊ីន។

– ៥០ នាទី

លក្ខណៈសម្បត្តិបញ្ចុះទឹកនោមនៃជាតិកាហ្វេអ៊ីនចាប់ផ្ដើមឡើង ដោយធ្វើឱ្យអ្នកត្រូវតែនោម។ ហើយរាងកាយនឹងរបញ្ចេញសារធាតុសំខាន់ៗដូចជា ម៉ាញ៉េស្យូម, ស័ង្កសី និងកាល់ស្យូមផុតពីក្នុងឆ្អឹង រួមទាំងជាតិអេឡិចត្រូលីត្រ​, សូដ្យូម និងជាតិទឹកមកក្រៅតាមរយៈទឹកនោមផងដែរ។

– ៦០ នាទី

លំពែងចាប់ផ្ដើមបង្កើនការបញ្ចេញអាំងស៊ុយលីនដើម្បីកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម។ ហើយក្នុងខណៈពេលនេះជាតិកាហ្វេអ៊ីនក៏បញ្ចេញឥទ្ធិពលឱ្យអ្នកឈឺនោមផងដែរ។

– លើសពី ៦០ នាទី

ជាតិស្ករចាប់ផ្ដើមបញ្ចេញឥទ្ធិពលយ៉ាងខ្លាំង! ក្រៅពីប្រឈមមុខនឹងហានិភ័យនៃជំងឺទឹកនោមផ្អេមខ្ពស់ហើយនោះ អ្នកក៏នឹងជួបប្រទះអាការៈអស់កម្លាំង, គ្មានថាមពលស្វាហាប់ ឬសកម្ម, អារម្មណ៍មិនល្អ និងស្រេកទឹក ចង់ទទួលទានភេសជ្ជៈកំប៉ុងថែមទៀត ជាពិសេសប្រសិនបើអ្នកទទួលទានភេសជ្ជៈកំប៉ុងគ្មានជាតិស្ករ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង