តាមការសិក្សាថ្មីបានឲ្យដឹងថា ក្មេងដែលបំបៅដោះកូនតែមួយគត់ក្នុងរយៈពេលពីរបីខែដំបូងនៃជីវិត គឺមិនងាយកើតជំងឺស្បែកតាអក ដែលជាជំងឺស្បែកដ៏រ៉ាំរ៉ៃឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកស្រាវជ្រាវបានធ្វើការវាយតម្លៃទៅលើទិន្នន័យសុខភាព ការលូតលាស់ និងរបៀបរបបញ៉ាំអាហាររបស់ក្មេងប្រមាណ ១៥២០នាក់ ដែលត្រូវបានគេតាមដានតាំងពីកើតមក។ ដល់ពេលគេអាយុបាន ៦ឆ្នាំ មានក្មេងប្រហែល ៣០០នាក់ ត្រូវបានគេរកឃើញថាមានជំងឺតាអកក្នុងជីវិត។ មានក្មេងជាង ៦នាក់ក្នុងចំណោម ១០នាក់ គឺមានជំងឺរលាកស្បែកនៅអាយុ ៦ឆ្នាំ។
ក្មេងដែលស្ថិតក្នុងគ្រួសារធូរធា និងក្មេងដែលនៅក្នុងគ្រួសារដែលធ្លាប់មានប្រវត្តិអាឡែហ្ស៊ីនឹងអាហារទំនងជាត្រូវបានគេរកឃើញថាមានជំងឺអាអកច្រើននៅអាយុ ៦ឆ្នាំ។ ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថា ក្មេងដែលបៅទឹកដោះម្តាយតែមួយមុខគត់យ៉ាងហោចណាស់ ៣ខែ ទំនងជាមានតែ ៤៨ភាគរយទេដែលបន្តកើតជំងឺតាអកនៅអាយុ ៦ឆ្នាំទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ខណៈពេលដែល ការបំបៅដោះកូនតែមួយមុខគត់ប្រហែលជាមិនអាចបង្ការកូនកុំឲ្យកើតជំងឺតាអក តែវាប្រហែលជាជួយការពារគេពីការធ្វើទុក្ខខ្លាំងរបស់ជំងឺណេះនៅពេលគេធំឡើងបាន។
ជំងឺតាអកធ្វើឲ្យស្បែករមាស់ខ្លាំង រលាក និងមានពងបែកដែលងាយនឹងបែកខ្លាំង។ ហ្សែន និងមជ្ឈដ្ឋានជុំវិញខ្លួនមានសុទ្ធតែមានជាប់ទាក់ទងនឹងជំងឺនេះ ប៉ុន្តែមានរឿងច្រើនណាស់ដែលគេមិនទាន់ដឹងអំពីវាដូចជា វិធីដ៏ល្អបំផុតក្នុងការបង្ការជំងឺនេះ៕