មុនពេលការព្យាបាលជំងឺមហារីកថ្មីត្រូវបានដាក់ឲ្យអនុវត្តន៍ជាសាធារណៈ វាត្រូវតែស្ថិតក្នុងការវាយតម្លៃឲ្យបានច្បាស់លាស់សិន។ ជាធម្មតា ការព្យាបាលថ្មីត្រូវបានធ្វើតេស្តទៅលើកោសិកាមហារីកក្នុងមន្ទីរពិសោធន៍។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាការធ្វើតេស្តទទួលបានជោគជ័យហើយ វាក៏ប្រហែលជាមានការធ្វើតេស្តបន្ថែមទៅលើសត្វ បន្ទាប់មកលើមនុស្ស។ ចុងក្រោយ វាត្រូវតែមានការទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិកដែរ។ ក្នុងពេលសិក្សា ការស្រាវជ្រាវត្រូវធញវើទៅលើមនុស្សដែលស្ម័គ្រចិត្តដើម្បីជួយគ្រូពេទ្យស្វែងរកមធ្យោបាយដើម្បីព្យាបាលជំងឺ ឬពង្រឹងដល់ការថែទាំដែរ។ សង្គមអ្នកព្យាបាលជំងឺមហារីកនឹងព្យាយាមជំរុញដល់មនុស្សជាច្រើនដើម្បីពិចារណាលើកត្តាខាងក្រោមនេះនៅពេលកំពុងតែវាយតម្លៃលើវិធីព្យាបាលថ្មីណាមួយ៖
- តើការព្យាបាលបានធ្វើត្រូវបានធ្វើតេស្តក្នុងមន្ទីរពេទ្យដែរទេ (លើកោសិកា សត្វ និងមនុស្ស)?
- តើគេធ្វើការសិក្សាទៅលើនរណា ឬអ្វី?
- តើមានការសិក្សាផ្សេងៗទៀតដែលត្រូវបានធ្វើរួចដែលគាំទ្រដល់លទ្ធផលដូចគ្នាដែរឬអត់?
- បើសិនជាការសិក្សាត្រូវបានធ្វើទៅលើមនុស្សហើយ តើមានមនុស្សប៉ុន្មាននាក់បានចូលរួម? តើគេធ្វើការតាមដានយូរប៉ុណ្ណា?
- តើមានផាពខុសគ្នាដែរទទៅលើលទ្ធផលរវាងក្រុមមនុស្សដែលទទួលការព្យាបាលបែបស្តង់ដា និងក្រុមមនុស្សដែលទទួលការព្យាបាលថ្មី?
- តើការសិក្សានេះមានចុះផ្សាយក្នុងសារព័ត៌មាន Peer-reviewed Journal ឬ ត្រូវបានធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលា ឬពិពណ៌នាក្នុងសេចក្តីប្រកាសព័ត៌មានឬអត់?
- តើការព្យាបាលត្រូវបានគេទទួលស្គាល់ដោយ FDA ឬអត់?
- បើសិនជាការព្យាបាលមិនត្រូវបានគេទទួលស្គាល់ទេ តើវាអាចប្រើប្រាស់បាននៅពេលមានជំងឺធ្ងន់ធ្ងរ ដែលគ្មានជម្រើសព្យាបាលផ្សេងដែរទេ?
- តើមានការបង្ហាញអំពីផលរំខាននៃការព្យាបាលនេះដែរទេ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- តើការព្យាបាលមានសុវត្ថិភាពក្នុងការប្រើប្រាស់រយៈពេលយូរជាមួយនឹងការព្យាបាលផ្សេងៗទៀតដែរឬអត់?