មេរោគប្រហែលជាអាចរស់នៅយ៉ាងច្រើនក្នុងក្លិបហាត់ប្រាណ ហើយវាក៏បង្កើតបានជាបរិយាកាសកាន់តែល្អក្នុងការបង្ករោគលើស្បែកមនុស្សយើងបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បាក់តេរី វីរុស និងមេរោគផ្សិតអាចរស់នៅបានយ៉ាងល្អក្នុងមជ្ឈដ្ឋានក្តៅឧណ្ហៗ និងសើមដូចជា បន្ទប់ប្តូរសម្លៀកបំពាក់ ឬឧបករណ៍លេងកីឡាដែលប្រឡាក់ញើស។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីគន្លឹះងាយៗក្នុងការបង្ការការបង្ករោគនៅស្បែកនៅពេលហាត់ប្រាណក្នុងក្លិប៖
- ចូរស្លៀកពាក់ខោអាវដែលរលង់តែត្រូវខ្លួនល្អ និងមិនជប់ភាពសើមខ្លាំង
- ចូរពាក់ស្បែកជើងជានិច្ចគ្រប់ពេលទៅកន្លែងដូរសម្លៀកបំពាក់ និងអាងហែលទឹក។ ចូរដាក់ស្បែកជើងផ្ទាត់នៅក្នុងកាបូបយកទៅក្លិបហាត់ដើម្បីប្រើប្រាស់វាក្នុងបន្ទប់ទឹកសាធារណៈ
- រាល់របួសទាំងអស់ដែលមានលើរាងកាយ ត្រូវលាងសម្អាត និងរុំឲ្យបានត្រឹមត្រូវ
- ចូរលាងសម្អាតឧបករណ៍ហាត់ប្រាណសិន មុនពេល និងក្រោយប្រើប្រាស់រួច
- ចូរលាងសម្អាតដៃក្រោយពីហាត់ប្រាណរួច(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរងូតទឹកឲ្យបានលឿនក្រោយពីហាត់ប្រាណរួច និងត្រូវប្តូរខោអាវចេញ៕