រយៈពេលនៃការគេងរបស់កូនក្មេងម្នាក់មានការប្រែប្រួលទៅតាមអាយុរបស់ពួកគេខុសៗគ្នា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលក្មេងខុសៗគ្នាតែមានអាយុដូចគ្នាប្រហែលជាត្រូវការរយៈពេលនៃការគេងខុសគ្នាដែរនោះ តែវាមានក្បួនណែនាំបែបវិទ្យាសាស្រ្តជាច្រើនសម្រាប់ឲ្យយើងដឹងថា ក្មេងគួរតែគេងក្នុងរយៈពេលប៉ុន្មានទៅតាមអាយុរបស់ពួកគេនីមួយៗ៖
- ទារកទើបនឹងកើត (៤ ទៅ ១២ខែ) ត្រូវការគេង ១២ ទៅ ១៦ម៉ោងក្នុងមួយថ្ងៃ ឬយប់
- ទារកទើបចេះដើរតេសតាស (១ទៅ២ឆ្នាំ) ត្រូវការគេង ១១ ទៅ ១៤ម៉ោង
- ក្មេងត្រៀមចូលរៀន (៣ទៅ៥ឆ្នាំ) ត្រូវការគេង ១០ ទៅ ១៣ម៉ោង
- ក្មេងចូលសាលា (៦ ទៅ១២ឆ្នាំ) ត្រូវការគេង ៩ ទៅ ១២ម៉ោង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- យុវវ័យ (១៣ ទៅ ១៨ឆ្នាំ) ត្រូវការគេង ៨ ទៅ ១២ម៉ោង៕