ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលនារីឆ្នាំទាំងឡាយខាងលើអាចនាំជូនស្វាមីគេបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំខាល
នារីដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមិនខ្លាចមេឃ មិនខ្លាចដី ដោយគ្មានអ្វីអាចបំភ័យគេបានឡើយ។ នៅពេលដែលគេរស់នៅក្នុងផ្ទះរបស់អ្នក នឹងអាចគ្រប់គ្រងផ្ទះបានល្អ ថែមទាំងអាចជួយឲ្យមុខរបរស្វាមីដើរបានល្អទៀតផង។
ឆ្នាំម្សាញ់
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានភាពវ័យឆ្លាត ដោយអាចជួយលើកតម្កើងស្វាមីរបស់គេបានយ៉ាងខ្ពស់។ នរណាបានរៀបការជាមួយនារីឆ្នាំនេះ នឹងអាចទទួលបានទ្រព្យធំក្នុងជីវិតចូលមកបាន។
ឆ្នាំរោង
នារីឆ្នាំនេះ ងាយធាត់ ហើយក៏ងាយនាំទ្រព្យជូនស្វាមីដែរ។ ដូចនេះ ទោះបីជាគេធាត់យ៉ាងណា ក៏ប្តីនៅតែស្រឡាញ់ ព្រោះគេជាទេវតាទ្រព្យក្នុងផ្ទះ។ មិនថាធ្វើអ្វីទេ សុទ្ធតែមានលុយចូលមកទាំងអស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)