ការសិក្សាថ្មីមួយបានឲ្យដឹងថា ការថែរក្សាសុខភាពបេះដូងក៏ប្រហែលជាអាចជួយដល់តម្រងនោមបានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកស្រាវជ្រាវបានពិនិត្យទៅលើមនុស្សពេញវ័យច្រើនជាង ១៤៨០០នាក់ ដែលមានអាយុពី ៤៥ ទៅ ៦៤ឆ្នាំ និងដាក់ពួកគេជាក្រុមៗ ដើម្បីតាមដានទៅលើរបៀបជីវិតរស់នៅបែបសាមញ្ញៗចំនួន ៧ដែលមានដូចជា សម្ពាធឈាម កូឡេស្តេរ៉ុល ជាតិស្ករក្នុងឈាម របបអាហារ ទម្ងន់រាងកាយ ព្រមទាំងការហាត់ប្រាណគ្រប់គ្រាន់ និងមិនជក់បារី។
ក្រោយពីតាមដានរយៈពេល ២២ឆ្នាំមក មួយភាគបីនៃមនុស្សទាំងអស់ដែលចាប់ផ្តើមសិក្សានោះ ហើយមិនមានការរស់នៅតាមរបៀបសាមញ្ញទាំង ៧ទេ ឃើញថាមានកើតជំងឺតម្រងនោមរ៉ាំរ៉ៃ ចៀសអ្នកដែលធ្វើបានរបៀបសមញ្ញយ៉ាងហោចណាស់ ៦ដែលល្អចំពោះសុខភាពបេះដូងនោះ ៦.៥ភាគរយដែរ។ ខណៈពេលដែលការជក់បារី ខ្លាញ់រាងកាយ សកម្មភាពរាងកាយ សម្ពាធឈាម និងរបបអាហារមិនរាប់បញ្ចូលទេ។ ការរកឃើញនេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Journal of the American Heart Association។
ការសិក្សានេះគឺជាការសិក្សាដំបូងហើយដែលបង្ហាញថា អ្នកដែលមានសុខភាពល្អទូទៅ មានកត្តាផ្តល់សុខភាពសមញ្ញដល់ជីវិតទាំត ៧ មានជាប់ទាក់ទងនឹងការថយចុះការប្រឈមនឹងជំងឺតម្រងនោមថ្មី។ ដូច្នេះរឿងនេះអាចបញ្ជាក់ឲ្យយើងដឹងច្បាស់ថា កាលណាអ្នកធ្វើទៅតាមរបៀបរស់នៅសាមញ្ញទាំង ៧ដែលផ្តល់សុខភាពដល់បេះដូង តាមរយៈ៖
- ថែរក្សាសម្ពាធឈាមបានល្អ
- គ្រប់គ្រងកូឡេស្តេរ៉ុលក្នុងឈាមល្អ
- គ្រប់គ្រងជាតិស្ករក្នុងឈាមល្អ
- របបអាហារមានតុល្យភាព
- ទម្ងន់រាងកាយផ្តល់សុខភាព
- ហាត់ប្រាណបានគ្រប់គ្រាន់
- មិនជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នោះវានឹងផ្តល់ប្រយោជន៍ដល់តម្រងនោម មិនឲ្យកើតជំងឺបាន៕