ទូរទឹកកកអាចជួយផ្តល់សុវត្ថិភាពដល់អាហារពីមេរោគ និងបង្ការកុំឲ្យមានជំងឺឆ្លងកើតមានក្នុងអាហារបានថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីគន្លឹះខ្លះៗក្នុងការទុកដាក់អាហារប្រកបដោយសុវត្ថិភាពក្នុងទូរទឹកកក៖
- សាច់គួរតែប្រឡាក់សិនល្អមុននឹងដាក់ក្នុងទូរទឹកកកចៀសជាងដាក់វាចោលធម្មតា ព្រោះវានឹងងាយធ្វើឲ្យបាក់តេរីបំបែកកូនចៅបាន
- មិនត្រូវប្រើប្រាស់ទឹកដែលប្រឡាក់សាច់រួចម្តងទៀតឡើយ
- ចូរលាងសម្អាតទូរទឹកកកជាញឹកញាប់ និងជូតសម្អាតនូវទឹកដែលហៀរប្រឡាក់ភ្លាមៗដើម្បីបន្ថយការលូតលាស់របស់បាក់តេរី
- ចូរបង្ការការស្រកទឹកចេញពីសាច់ដែលអាចនាំឲ្យមេរោគឆ្លងពីអាហារមួយទៅអាហារមួយទៀតបាន
- ចូរគ្របអាហារផងពេលដាក់ក្នុងទូរទឹកកករួច
- ចូរពិនិត្យអាហារដែលញ៉ាំសល់រាល់ថ្ងៃផងដើម្បីយកវាមកកម្តៅឡើងវិញ
- ចូរទុកដាក់ស៊ុតក្នុងកន្លែងដាក់ស៊ុតក្នុងទូរទឹកកកចៀសជាងដាក់កន្លែងណាផ្សេងរបស់វា
- ចូរពិនិត្យមើលថ្ងៃខែផុតកំណត់របស់អាហារផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាអាហារមើលទៅមានបញ្ហាច្រើន ឬហួសថ្ងៃខែប្រើប្រាស់ហើយ ចូរបោះវាចោលទៅ៕