គន្លឹះមួយដើម្បីតមអាហារបានជោគជ័យគឺរីករាយមួយអាហារឲ្យបានច្រើន ខណៈពេលដែលញ៉ាំវាតិចៗ ឬតិចជាងមុន។ អាហាររបស់អ្នកគួរតែមានក្រុមអាហារទាំងអស់ ខណៈពេលដែលកាត់បន្ថយអាហារផ្អែម ប្រៃ និងខ្លាញ់ Saturated Fat ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំបន្ថែមទៀត៖
- ចូរសិក្សាអំពីគ្រឿងផ្សំក្នុងអាហារ និងភេសជ្ជៈទាំងអស់ដែលអ្នកញ៉ាំ ព្រោះវានឹងជួយអ្នកបង្កើតបានជាជម្រើសអាហារផ្តល់សុខភាពល្អជាងមុន
- ចូរញ៉ាំអាហារយឺតៗ រីករាយនឹងរសជាតិ និងរូបរាងរបស់អាហារ ព្រមទាំងយកចិត្តទុកដាក់ទៅលើអារម្មណ៍អ្នកពេលញ៉ាំផង
- ចូរប្រើប្រាស់ចានបាយ ឬសម្លតូចជាងមុន
- ចូរជ្រើសរើសអាហារផ្តល់សុខភាពជាងមុនបើសិនជាអ្នកត្រូវការញ៉ាំខាងក្រៅផ្ទះ
- ចូរធ្វើល្អចំពោះសុខភាពធ្មេញជាមួយនឹងការញ៉ាំផ្លែឈើចៀសជាងញ៉ាំរបស់ផ្អែមបន្ថែមក្រៅ
- ចូរញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិច្រើន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរជ្រើសរើសភេសជ្ជៈគ្មានកាឡូរីដូចជា ទឹកធម្មតា ឬតែគ្មានជាតិផ្អែម ចៀសជាងភេសជ្ជៈមានជាតិហ្គាសផ្ងែម និងគ្រឿងស្រវឹង៕