ប្រជាជនអាមេរិកមានច្រើនជាង ៧០ភាគរយហើយដែលជាមនុស្សធាត់ ឬធាត់ជ្រុល។ ដូច្នេះតើអ្នកចង់ឲ្យធាត់ដូចជនជាតិនេះដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកធាត់ហើយ ចូរធ្វើយ៉ាងណារៀបចំគម្រោងដើម្បីសម្រកទម្ងន់ផងតាមរយៈជួបជាមួយគ្រូពេទ្យ និងរៀបចំកំរងសំណួរដូចខាងក្រោមនេះ៖
- តើខ្ញុំអាចផ្លាស់ប្តូរទម្លាប់នៃការញ៉ាំរបស់ខ្ញុំបានទេដើម្បីអាចទទួលបានទម្ងន់ដែលផ្តល់សុខភាពជាងមុន?
- តើខ្ញុំគួរតែហាត់ប្រាណច្រើនបែបណា ហើយលំហាត់ប្រាណប្រភេទណាដែលខ្ញុំត្រូវធ្វើដើម្បីទទួលបានទម្ងន់ផ្តល់សុខភាពជាងមុន?
- តើខ្ញុំអាចទទួលបានប្រយោជន៍ពីការទៅជួបអ្នកជំនាញខាងអាហារូបត្ថម្ភ ឬជំនាញខាងសម្រកទម្ងន់ទេ?
អ្នកគួរតែធ្វើការស្រាវជ្រាវ និងសិក្សាសិនមុននឹងចាប់ផ្តើមគម្រោងដើម្បីសម្រកទម្ងន់។ ចូរស្វែងរកគម្រោងណាដែឡនឹងជំរុញដល់សកម្មភាពផ្តល់សុខភាពផង និងជួយសម្រកទម្ងន់បានយ៉ាងមានសុវត្ថិភាព។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ចូរស្វែងរកគម្រោងណាមួយដែលអ្នកនឹងប្តេជ្ញាចិត្តថាធ្វើវាបានរាល់ថ្ងៃ ហើយជួយសម្រកទម្ងន់បានជាប់៕