អាហារ និងភេសជ្ជៈដែលអ្នកញ៉ាំកាលពីនៅក្មេងនឹងមានឥទ្ធិពលទៅលើភាពរឹងមាំរបស់ឆ្អឹងនៅពេលអាយុកាន់តែច្រើន។ ភាគច្រើនស្នូលកំហាប់ឆ្អឹងមនុស្សយើងកើតចេញពីអ្វីដែលអ្នកញ៉ាំ និងផឹកកាលពីនៅក្មេង និងយុវវ័យ ដែលរឿងនេះនឹងបង្ហាញភាពជាក់ស្តែងរបស់វានៅពេលអាយុបាន ២០ឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលក្លាយជាមនុស្សធំ យើងនឹងបន្តជួសជុល និងផ្លាស់ប្តូរឆ្អឹងថ្មីប៉ុន្តែកម្រិតនៃដំណើរការណ៍នេះគឺយឺតជាងមុនច្រើន។ រយៈពេលយូរៗទៅ ឆ្អឹងនឹងក្លាយទៅជាខ្សោយទៅៗ និងងាយនឹងបាក់បែកច្រើនទៀតផង។ ហេតុដូច្នេះហើយ ខ្ញុំនឹងបង្ហាញអំពីគន្លឹះងាយៗតិចតួចដូចខាងក្រោមនេះដើម្បីជួយឲ្យឆ្អឹងកូនអ្នកកាន់តែរឹងមាំជាងមុនទៀត៖
- ចូរប្រាកដថា កូនអ្នកបានញ៉ាំអាហារសម្បូរជាតិកាលស្យូមហើយ
- ចូរឲ្យកូនអ្នកញ៉ាំថ្នាំបំប៉នជាតិវីតាមីន D ដែលជានឹងជួយដល់រាងកាយបឺតស្រូបជាតិកាលស្យូមកាន់តែខ្លាំង
- ចូរប្រាកដថា កូនអ្នកហាត់ប្រាណបានច្រើនដែរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)