ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលបុរសអាចបញ្ចេញពេលដែលគេស្រឡាញ់មនុស្សស្រីម្នាក់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលបុរសម្នាក់ស្រឡាញ់អ្នក គេនឹងចាប់ផ្តើមរក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួនអ្នក ដើម្បីឲ្យអ្នកមានអារម្មណ៍ជិតស្និទ្ធនឹងគេ។ ជាពិសេស នៅពេលដែលគេចង់តាមញ៉ែអ្នក ក៏មានមនុស្សទាំងនោះតាមជួយឲ្យជោគជ័យផងដែរ។ នេះជាយុទ្ធសាស្ត្រដំបូងរបស់គេ។
  2. នៅពេលដែលមនុស្សប្រុសម្នាក់ស្រឡាញ់អ្នក គេនឹងខិតខំធ្វើឲ្យអ្នកភ្ញាក់ផ្អើរ ដោយទោះជាមិនមានលុយទិញរបស់ដែលអ្នកស្រឡាញ់ ក៏គេខំប្រឹងសន្សំ ដើម្បីទិញឲ្យអ្នកផងដែរ។ គេធ្វើបែបនេះ ដើម្បីចង់ឃើញតែស្នាមញញឹមរបស់អ្នកតែប៉ុណ្ណោះ។
  3. ពេលដែលបុរសម្នាក់ស្រឡាញ់អ្នក គេនឹងតាមដានរាល់សកម្មភាពអ្នកគ្រប់ពេល ដោយដឹងគ្រប់រឿង ព្រោះដើម្បីចង់ខិតកាន់តែជិតអ្នកបន្តិចម្តងៗ។ គេចង់ជជែកគ្នាលេងជាមួយអ្នកដោយសប្បាយរីករាយ ដោយស៊ីចង្វាក់ជាមួយអ្នក។
  4. ពេលដែលមនុស្សប្រុសម្នាក់ស្រឡាញ់អ្នក គេនឹងចងចាំគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក ព្រោះដើម្បីអាចយកចិត្តទុកដាក់ និងបារម្ភពីអ្នកបាន។ ដូចនេះ បើអ្នកសង្កេតឃើញ៤ចំណុចនេះ អ្នកអាចដឹងហើយថាបុរសម្នាក់នឹងគឺស្រឡាញ់អ្នកមែនហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)