តាមការសិក្សាមួយបានធ្វើទៅលើបុរសប្រមាណជាង ៣០០នាក់ ដោយពួកគេបានផ្តល់ព័ត៌មានទាក់ទងនឹងកម្រិតនៃការធ្វើសកម្មភាពរាងកាយ និងសមត្ថភាពក្នុងការធ្វើឲ្យលិង្គឡើងរឹង និងឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ គុណភាព និងភាពញឹកញាប់នៃការឡើងរឹងរបស់លិង្គ ព្រមទាំងមុខងារផ្លូវភេទទូទៅរបស់ពួកគេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បុរសដែលហាត់ប្រាណភាគច្រើន (ត្រូវបានគេវាស់ដឹងតាមរយៈ Metabolic Equivalents (METS) គឺមានពិន្ទុមុខងារផ្លូវភេទកាន់តែខ្ពស់ ដោយមិនគិតថាជាជាតិសាសអ្វីឡើយ។
អ្វីដែលពិសេសនោះគឺថា ការរួមភេទដែលល្អជាងមុនត្រូវបានកើតឡើងលើអ្នកដែលមាន Equivalent នៃការហាត់ប្រានខ្លាំងក្លា ២ម៉ោង ហាត់ប្រាណកម្រិតមធ្យម ៣.៥ម៉ោង ឬ ហាត់ប្រាណតិចតួច ៦ម៉ោងក្នុងមួយសប្តាហ៍។ អ្នកហាត់ប្រាណមិនសូវមានបញ្ហាខ្សោយពិន្ទុផ្លូវភេទទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កត្តាផ្សេងៗទៀតដែលជាប់ទាក់ទងនឹងការខ្សោយផ្លូវភេទដែរនោះមានដូចជា ជំងឺទឹកនោមផ្អែម អាយុច្រើន ធ្លាប់ជក់បារី ឬកំពុងតែជក់បារី និងមានជំងឺទឹកនោមផ្អែម៕